ព័ត៌មានជាតិ
អ្នកប្រមូលទិញស្រូវ១ក្រុម ស្នើសុំទូទាត់ប្រាក់ពីឈ្មូញកណ្តាលម្នាក់ តែឈ្មួញថា មិនដែលស្គាល់ មិនដែលទាក់ទងជាមួយទេ
អ្នកប្រមូលទិញស្រូវពីប្រជាកសិករ១ក្រុមនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្នើសុំដល់លោក ឆេង សុភ័ក្ត ដែលពួកគេហៅថាជា«ឈ្មួញកណ្តាល» ឱ្យជួយទូទាត់ប្រាក់ដល់ពួកគេ ដើម្បីពួកគេយកប្រាក់ទាំងនោះ ទៅទូទាត់ជាមួយប្រជាកសិករ។ ប៉ុន្តែ លោក ឆេង សុភ័ក្រ បានប្រកាសបដិសេធថា លោកមិនដែលស្គាល់ និងមិនដែលមានទំនាក់ទំនងជាមួយនឹងក្រុមអ្នកប្រមូលទិញស្រូវពីប្រជាកសិករទាំងនេះឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/67400afb06bba-1024x768.jpeg)
អ្នកស្រី ភឿត គន្ធា អ្នកប្រមូលទិញស្រូវពីកសិករនៅក្នុងឃុំព្រៃតូច ស្រុងមោងឬស្សី ខេត្តបាត់ដំបង បានលើកឡើងថា អ្នកស្រីបានប្រមូលទិញស្រូវពីប្រជាកសិករ ហើយយកទៅលក់ឱ្យលោក ឆេង សុភ័ក្ត ប៉ុន្តែ មិនមែនទាក់ទងលក់ដោយផ្ទាល់ទេ។ ផ្ទុយទៅវិញ គឺអ្នកស្រីទិញពីប្រជាកសិករ ហើយលក់បន្តទៅលោក ឆេង សុភ័ក្ត តាមរយៈលោក ឃុន វ៉ាន់នឿន។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/67400afb1a193-1024x768.jpeg)
ចំណែក លោក តាំង ឡា និងភរិយា ដែលជាអ្នកប្រមូលទិញស្រូវពីកសិករនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់វិញ ក៏បានលើកឡើងថា លោក និងភរិយា ក៏បានប្រមូលទិញស្រូវពីកសិករលក់ទៅឱ្យលោក ឆេង សុភ័ក្ត តាមរយៈលោក ឃុន វ៉ាន់នឿន ដែរ។ ដូចគ្នាដែរ លោក ខាន់ ភារៈ អ្នកប្រមូលទិញស្រូវពីកសិករនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏បានអះអាងថា លោកបានទិញស្រូវ ហើយលក់បន្តទៅឱ្យលោក ឆេង សុភ័ក្ត តាមរយៈលោក ឃុន វ៉ាន់ នឿន។ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់ទទួលបានប្រាក់នោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/67400b3e2da95-1024x768.jpeg)
អ្នកប្រមូលទិញស្រូវពីប្រជាកសិករទាំងនេះ បានសំណូមពរយ៉ាងទទូចដល់លោក ឆេង សុភ័ក្ត ឱ្យទូទាត់ប្រាក់ឱ្យលោក ឃុន វ៉ាន់នឿន ដើម្បីទូទាត់បន្តមកពួកគេ ហើយពួកគេយកប្រាក់ទាំងនេះ ទៅទូទាត់បន្តដល់ប្រជាកសិករ។ បើតាមក្រុមអ្នកប្រមូលទិញស្រូវទាំងនេះ គឺពួកគេមិនមានប្រាក់សម្រាប់ទូទាត់ដល់ប្រជាកសិករនៅឡើយទេ ហើយប្រជាកសិករកំពុងរង់ចាំប្រាក់ទាំងនេះ ដើម្បីយកទៅដោះស្រាយបញ្ហាជំពាក់ថ្លៃប្រេង និងថ្លៃជី និងដើម្បីយកទៅសងបំណុលគេ និងដោះស្រាយជីវភាពប្រចាំថ្ងៃ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/67400c23c64f9-756x1024.jpeg)
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឃុន វ៉ាននឿន ដែលជាអ្នកប្រមូលទិញស្រូវពីប្រជាកសិករ និងទិញបន្តពីក្រុមអ្នកប្រមូលទិញស្រូវ បានគូសបញ្ជាក់ថា ស្រូវដែលលោកទិញពីកសិករ និងទិញបន្តពីក្រុមអ្នកប្រមូលទិញស្រូវ គឺលោកបានប្រមូលយកទៅឱ្យលោក សេង សុភ័ក្ត ដើម្បីលក់បន្តទៅកាន់រោងម៉ាស៊ីនកិនស្រូវផ្សេងៗ។ លោក ឃុន វ៉ាននឿន បានអះអាងបន្ថែមថា ស្រូវលក់អស់ហើយ ប៉ុន្តែ លោក ឆេង សុភ័ក្ត មិនបានទូទាត់ប្រាក់ដល់រូបលោកទេ ដែលធ្វើឱ្យរូបលោកមិនមានប្រាក់សម្រាប់ទូទាត់ទៅប្រជាកសិករ និងក្រុមអ្នកប្រមូលទិញស្រូវពីប្រជាកសិករ។ ចំពោះមុខបញ្ហានេះ លោក ឃុន វ៉ាននឿន ក៏បានសំណូមរយ៉ាងទទូចដល់លោក ឆេង សុ័ក្ត ឱ្យដោះស្រាយបញ្ហាប្រាក់នេះជាមួយរូបលោក។
ចំពោះបញ្ហានេះ លោក ឆេង សុភ័ក្ត បានអះអាងថា រូបលោកមិនដែលស្គាល់ និងមានទំនាក់ទំនងជាមួយក្រុមអ្នកប្រមូលទិញស្រូវពីកសិករនៅ ស្រុកបានកាន ខេត្តពោធិ៍សាត់ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង នោះទេ។ តាមរយៈសេចក្តីបំភ្លឺតាមបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឆេង សុភ័ក្ត ថែមទាំងបដិសេធថា លោកមិនមែនជាឈ្មួញទិញស្រូវ ហើយចោទថា លោក ឃុន វ៉ាន់នឿន និងភរិយា ស៊ន ពន ជាកូនបំណុល និងជាអ្នកជំពាក់លុយរបស់លោកថែមទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/67400b3e3be86-1024x1024.jpeg)
លោក ឆេង សុភ័ក្ត បានអះអាងបែបនេះថា៖«ខ្ញុំបាទសូមបញ្ជាក់ថា ឈ្មោះ ស៊ន ពន និងប្តីឈ្មោះ ឃុន វ៉ាន់នឿន ដែលបានសុំខ្ចីលុយពីរូបខ្ញុំបាទទៅទិញស្រូវយកមកឱ្យខ្ញុំ ហើយមិនបានប្រគល់លុយគ្រប់ចំនួនមកឱ្យខ្ញុំវិញទេ ខ្ញុំក៏បាទបានដាក់ពាក្យបណ្តឹងទៅអយ្យកាសាលាដំបូង រាជធានីភ្នំពេញ ដើម្បីដោះស្រាយលុយដែល ស៊ន ពន និងឃុន វ៉ាន់នឿន នៅជំពាក់ តែបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ គេចវេសរហូតមិនព្រមចូលខ្លួនដោះស្រាយ»។
យ៉ាងណាក៏ដោយ ចំពោះបញ្ហានេះ ក្រុមអ្នកប្រមូលទិញស្រូវនៅក្នុងស្រុកមោង ឫស្សី និងស្រុកបាកាន ខេត្តពោធិ៍សាត់ តាមរយៈមេធាវីរបស់ខ្លួន បានដាក់ពាក្យបណ្តឹងទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចជួយយរកយុត្តិធម៌ និងជួយដោះស្រាយករណីរបស់ពួកគាត់ ជាពិសេស គឺដើម្បីទទួលបានថវិកាយកទៅទូទាត់ជូនដល់ប្រជាកសិករ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/11/a4e377b409a7a98774105cc126f4bf09-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/e9820b1c52e1d3f48f0f50d42cd4a7f7-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍១ សប្តាហ៍ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត