Connect with us

ព័ត៌មានជាតិ

កម្ពុជា និង KOICA រួមគ្នាលើកស្ទួយកេរ្តិ៍ឈ្មោះម៉ាកផលិតផលរបស់កម្ពុជា ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA)​ បាន​រួមគ្នា​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​ម៉ាក​ផលិតផល​របស់​កម្ពុជា​ទាំង​នៅក្នុង​ស្រុក​ និង​នៅលើ​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការសិក្សា​ជាបឋម​ នៃ​គម្រោង “​មជ្ឈមណ្ឌល​គ្រប់គ្រង​ម៉ាក​ពាណិជ្ជកម្ម​ជាតិ​របស់​កម្ពុជា និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​អាជីវកម្ម​កម្មសិទ្ធិបញ្ញា​”​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​ ២២ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ លោកស្រី ឆ​យ មូ​ន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ប្រចាំ​ប្រទេស​កម្ពុជា​ បានឱ្យដឹងថា ​គម្រោង “​មជ្ឈមណ្ឌល​គ្រប់គ្រង​ម៉ាក​ពាណិជ្ជកម្ម​ជាតិ​របស់​កម្ពុជា និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​អាជីវកម្ម​កម្មសិទ្ធិបញ្ញា​”​នេះ​មាន​គោលបំណង​ជំរុញ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​របស់​កម្ពុ​ជា តាមរយៈ​ការរួមបញ្ចូល​ទិន្នន័យ​អាជីវកម្ម ទៅនឹង​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ geographical indication (GI) និង​អភិវឌ្ឍន៍​មុខងារ​សេវា​សាធារណៈ។ គម្រោង​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ម៉ាក​ពាណិជ្ជកម្ម និង​ការ​កសាង​កេរ្តិ៍ឈ្មោះ​ម៉ាក​របស់​កម្ពុជា ជំរុញ​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា និង​លើក​កម្ពស់​ការ​ការពារ​កម្មសិទ្ធិបញ្ញា។

លោកស្រី​បាន​បន្តទៀតថា ​គំនិត​ផ្ដួចផ្ដើម​នេះ​ គឺជា​ផ្នែក​មួយ​ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ទីភ្នាក់ងារ​កយ​កា​-KOICA ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការកសាង​អនាគត​ប្រកបដោយ​និរន្តរភាព និង​ឌីជីថល។

លោកស្រី​បាន​បន្ថែមថា​ ក្នុងនាម​ជា​ដៃគូ​សំខាន់​របស់​កម្ពុជា ទីភ្នាក់ងារ​ក​យ​កា​-KOICA បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​កម្មវិធី​ផ្សេងៗ​ ដែល​លើក​កម្ពស់​វិបុលភាព​រវាង​ប្រទេស​ទាំងពីរ។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បាន​ថ្លែងអំណរគុណ​ចំពោះ ទីភ្នាក់ងារ​ក​យ​កា​-KOICA ដែល​បាន​បន្ត​គាំទ្រ និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ នៃ​គម្រោង​នេះ ក្នុងការ​ជំរុញ​ភាព​ធន់​នឹង​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការ​ប្រកួតប្រជែង​ជា​សកល។

លោក​បាន​គូស​បញ្ជាក់​ថា គំនិត​ផ្ដួចផ្ដើម​នេះ​ នឹង​ចូលរួម​ចំណែក​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​ម៉ាក​របស់​ផលិតផល​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅប្រទេស។

លោកស្រី ឆ​យ មូ​ន ជុង​ បាន​លើកឡើងថា​ ទីភ្នាក់ងារ​ក​យ​កា​-KOICA នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​បន្ត​ពង្រីក​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រជាជាតិ​ទាំងពីរ។ ទីភ្នាក់ងារ​នេះ ទន្ទឹង​រង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ នៃ​គម្រោង​ដ៏​សំខាន់​នេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ២ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម