ព័ត៌មានជាតិ
ក្រសួងកំពុងពន្លឿនចេញបណ្ណដល់ជនពិការទទួលការបញ្ចុះតម្លៃសិក្សា និងការទំនិញនៅតាមទីផ្សារ
ខេត្តបាត់ដំបង៖ ជនពិការគ្រប់រូបទូទាំងប្រទេសត្រូវបានក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាត្រៀមរៀបចំច្បាប់ដើម្បីអនុវត្តវិធានការចំពោះបុគ្គល ដែលប្រើពាក្យមិនសមរម្យជាការប្រមាថមើលងាយជនមានពិការភាពនិងបុគ្គលក្លែងបន្លំជាជនពិការ ក៏ត្រៀមទទួលទោសទណ្ឌផងដែរ។
ជាមួយគ្នានេះ ក្រសួងកំពុងពន្លឿនលើការផ្តល់ប័ណ្ណសម្គាល់ជនពិការដើម្បីមានការអនុគ្រោះបញ្ចុះតម្លៃដូចជាតម្លៃការសិក្សា តម្លៃទំនិញនៅតាមទីផ្សារនានាជាដើម រួមទាំងកិច្ចអន្តរាគមន៍ជាអាទិភាពលើការងារនានាសម្រាប់ជនមានពិការភាពថែមទៀតផង។
នេះជាការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននឹងយុវនីតិសប្បទា លោក ឯម ច័ន្ទមករា ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាមួយនៅក្នុងខេត្តបាត់ដំបងនាថ្ងៃទី៥ខែវិច្ឆកាឆ្នាំ២០២០នេះ។
អង្គសិក្ខាសាលាមួយនេះ ផ្តោតទៅលើការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩ និង ២០២៣ និងលិខិតបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព។
លោកឯម ច័ន្ទមករា រដ្ឋលេខាធិការបានលើកឡើងទៀតថា កន្លងមកថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសាម៉ីត្រៀមបង្កើតសមាគមការពារសេចក្តីថ្លៃថ្នូរសម្រាប់បងប្អូនមានពិការភាព ពិសេសច្បាប់អនុវត្តវិធានការដាក់ទោសទណ្ឌចំពោះបុគ្គលណាដែលបានប្រមាថមើលងាយដល់ជនពិការឬបុគ្គលណាដែលមានចេតនាក្លែងបន្លំជាជនពិការក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្សេងៗពីសាធារណ:ជននិងសង្គម។ ក្រសួងក៏បានសម្រេចពន្លឿនលើការផ្តល់ប័ណ្ណសម្គាល់ជនពិការដើម្បីមានការអនុគ្រោះបញ្ចុះតម្លៃដូចជាតម្លៃការសិក្សាតម្លៃទំនិញនៅតាមទីផ្សារនានាជាដើម រួមទាំងកិច្ចអន្តរាគមន៍ជាអាទិភាពលើការងារនានាសម្រាប់ជនមានពិការភាពថែមទៀតផង។
លោកយុន ឈុន្នី រដ្ឋលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការលើកឡើងផងដែរថា សារៈសំខាន់សម្រាប់ការបើកសិក្ខាសាលានៅពេលនេះ ក្នុងគោលបំណងការពារសិទ្ធិសេរីភាពផលប្រយោជន៍ទប់ស្កាត់ការកេងប្រវ័ញ្ចកាត់បន្ថយនិងលុបបំបាត់ការជិះជាន់ការរើសអើង ចំពោះជនមានពិការភាព និងធានាសិទ្ធិស្មើភាពគ្នារវាងជនមានពិការភាពនិងជនមិនមានពិការភាព ក៏ដូចជាការធានាសមភាពសម្រាប់ជនមានពិការភាពស្របតាមយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច២ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ