Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន៖ កម្ពុជា វៀតណាមទាំងវិស័យរដ្ឋ និងឯកជនត្រូវរួមគ្នាកាន់តែសកម្មឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធឡើង

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា កម្ពុជា វៀតណាមទាំងវិស័យរដ្ឋ និងវិស័យឯកជនត្រូវរួមគ្នាកាន់តែសកម្មឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែជិតស្និទ្ធឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ​សូហ្វែតែល រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។

សម្តេចបានបន្តទៀតថា ដំណើរទស្សនកិច្ចនាពេលនេះមិនត្រឹមជាការបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗ រួមមាន ពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ឯកឧត្តម ត្រិន ថាញ់មិន បានលើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមប្រធានសភាក៏បានលើកទឹកចិត្តដល់ប្រទេសទាំងពីរ ដែលមានទាំងវិស័យរដ្ឋ និងវិស័យឯកជនត្រូវរួមគ្នាកាន់តែសកម្មឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី ឱ្យកាន់តែជិតស្និទ្ធឡើង តាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពង្រឹងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីឲ្យកាន់តែមានភាពជិតស្និតមួយកម្រិតទៀត។

គួរំលឹកផងដែរថា នៅថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សមាគមមិត្តភាពនៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅខេត្តកែប៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម