Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត​ អញ្ជើញសម្ពោធអគារសិក្សានៅអនុវិទ្យាល័យហ៊ុនសែនមាឃបី ស្រុកស្ទឹងត្រង់

បានផុស

នៅ

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញសម្ពោធអគារសិក្សា និងទីចាត់ការនៅអនុវិទ្យាល័យហ៊ុនសែនមាឃបី ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដែលមានអគារតែមួយខ្នង ចំនួន ៦បន្ទប់ និងមិនមានទីចាត់ការសម្រាប់លោកគ្រូ អ្នកគ្រូឡើយ ហើយខ្វះខាតបន្ទប់សិក្សា ខណៈសិស្សានុសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។

ដោយមើលឃើញពីការលំបាកនេះ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ព្រមទាំង​ក្រុមការងារគណបក្ស និងសប្បុរជន បានរួមគ្នាចូលរួមចំណែកកសាងអគារសិក្សាមួយខ្នងបន្ថែមទៀត មានចំនួន ៦បន្ទប់ និងទីចាត់ការថ្មី ១ខ្នងសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យអប់រំ កសាងធនធានមនុស្សជូនជាតិមាតុភូមិ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា កម្មវិធីនាថ្ងៃនេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព និងការគាំទ្រជ្រោមជ្រែងពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋានចំពោះរាជរដ្ឋាភិបាល។

ឯកឧត្តម បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានស្វះស្វែងគ្រប់មធ្យោបាយ ផ្តល់ចំណេះដឹង អប់រំទូន្មាន ដល់កុមារ និងយុវជន ក្នុងមូលដ្ឋានឱ្យមានសីលធម៌ ចំណេះដឹង សីលធម៌​ និងគុណធម៌។

ទន្ទឹមនេះ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកស្ទឹងត្រង់ ដែលបានលះបង់គ្រប់បែបយ៉ាងបម្រើប្រជាពលរដ្ឋយ៉ាងស្មោះស័្មគ្រ ប្រកបដោយប្រសិទ្ធភាព​ ភាពទន់ភ្លន់ និងបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម