Connect with us

ព័ត៌មានជាតិ

លោក Mushahid Hussain៖ សម្តេច ហ៊ុន សែន គឺជាបុរខ្លាំងរបស់កម្ពុជា (Strong Man)

បានផុស

នៅ

សហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លោក Mushahid Hussain បានលើកសរសើរការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានប្រែក្លាយពីប្រទេសមានសង្គ្រាមស៊ីវិល និងភាពក្រីក្រ ក្លាយជាប្រទេសមានការរីកចម្រើន និងមានសន្តិភាពដូចពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា៖«ខ្ញុំអាចនិយាយបានថា សម្តេចហ៊ុន​ សែន  គឺជាបុរសខ្លាំងរបស់កម្ពុជា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mushahid Hussain បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី​២២​ខែវិច្ឆិកា ឆ្នាំ ២០២៤។

នៅពេលឡើងថ្លែងសន្ទរកថា លោកក៏បានលើកសរសើរពីភាពធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងរៀបចំកម្មកិច្ចប្រជុំ ICAPP ប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅអាស៊ី។ លោកថា៖«នេះជាភាពធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំមហាសន្និបាតជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី ដើម្បីធ្វើឱ្យមានភាពធន់ និងដើម្បីឱ្យមានការចូលរួមចំណែកពីជំនាន់មួយទៅជំនាន់មួយក្នុងការលើកកម្ពស់សន្តិភាព»។

លោក Mushahid Hussain

លោកបានរំលេចថា ជាការពិតណាស់ ដែលលោកធ្លាប់ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដែលចាប់ផ្តើមពីកម្ពុជាគ្មានអ្វីៗទាំងអស់ ជាប្រទេសមានសង្គ្រាមស៊ីវិល និងមានភាពក្រីក្រច្រើន។ ប៉ុន្តែមកទល់ពេលនេះយើងឃើញថាមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា៖«យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ខ្ញុំអាចនិយាយបានថា គឺជាបុរសខ្លាំង ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាតួអង្គដ៏សំខាន់ដែលនឹងដើរតាមនយោបាយរបស់សម្តេចតេជោ»។

លោកបានចាត់ទុកថា ការដឹកនាំរបស់កម្ពុជា អាចជាគំរូ និងជាអ្វីដែលយើងអាចកសាងសុខសន្តិភាពទាក់ទងទៅនឹងការផ្សះផ្សាសម្រាប់ប្រទេសកម្ពុជាដែលជាគណបក្សយោបាយនៅអាស៊ី ដែលនេះគឺជាគំរូដ៏ល្អក្នុងការស្វែងរកសន្តិភាព ផ្សះផ្សាជាតិ ដែលបានអនុវត្តអភិក្រម វិធីសាស្រ្ត និងតាមយន្តផ្សេងទៀត។ លោកថា៖«នេះគឺជាអ្វីដែលយើងគិតគូរ និងធ្វើការជាមួយគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងចូលរួមឱ្យសកម្ម ធ្វើឱ្យមានស្ថិរភាពសម្រាប់ទាំងអស់គ្នា»។


គួរជម្រាបថា មហាសន្និបាត ICAPP នឹងធ្វើការប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួល ៣)យុត្តិធម៌អន្តរកាល ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម