ព័ត៌មានជាតិ
កសិករជនជាតិដើមភាគតិចនៅតំបន់មួយក្នុងខេត្តរតនគិរីធ្វើស្រែដាំស្រូវ ដោយមិនប្រើប្រាស់ជីគីមី
និយាយដល់ការធ្វើស្រែដាំស្រូវ គឺប្រជាកសិករជាច្រើនតែងតែប្រើប្រាស់ជីគីមី និងជីធម្មជាតិផ្សេងៗ ដើម្បីឱ្យដំណាំស្រូវរបស់ពួកគេទទួលបានទិន្នផលជាទីគាប់ចិត្ត។ ប៉ុន្តែ ប្រជាកសិករដែលជាជនជាតិដើមភាគតិចមួយចំនួននៅក្នុងភូមិទៀមលើ ឃុំ កាចូន ស្រុក វើនសៃ ខេត្តរតនគិរី បានធ្វើស្រែដាំស្រូវ មិនបានប្រើប្រាស់ជីទាំងអស់នេះទេ ពោល គឺធ្វើស្រែដាំស្រូវទៅតាមធម្មជាតិ តែទទួលបានផលស្រូវល្អគួរឱ្យកត់សម្គាល់។

លោក តាណាំ ប៊ុនឡុំ ជាប្រជាកសិករមួយរូបរស់នៅភូមិខាងលើ បានដាំស្រូវពូជស្រូវអង្គរ លើទំហំដី៨០អា ដែលមានរបៀបដាំតាមបែបប្រជាពលរដ្ឋជនជាតិដើមភាគតិច។ មនុស្សប្រុសៗ ជាអ្នកបុករណ្តៅដាំស្រូវ រីឯស្រីៗជាអ្នកដាក់គ្រាប់ស្រូវក្នុងរណ្តៅ ហើយដាំបែបធម្មជាតិមិនដាក់ជីឡើយ គឺគ្រាន់តែបាញ់ថ្នាំសម្លាប់ស្មៅប៉ុណ្ណោះ។ ដល់ពេលស្រូវទុំ ពួកគាត់ ត្រូវច្រូតស្រូវ២នាក់ប្តីប្រពន្ធ ហើយពេលខ្លះ ក៏មានបងប្អូនសាច់ញាតិមកជួយដែរ។ បន្ទាប់ពីច្រូតស្រូវរួចហើយ ពួកគាត់ត្រូវរកជួលម៉ាស៊ីនបោកស្រូវគេ ដែលមានក្នុងភូមិ ដោយឱ្យឈ្នួលគេ១បេ បើបោកស្រូវបាន២០ប៉េ។ ការដាំស្រូវបែបធម្មជាតិតាមរបៀបជនជាតិដើមភាគតិចនេះ ប្រមូលផលបានចិញ្ចឹមជិវិតក្នុងគ្រួសារបានតែមួយរដូវកាលប៉ុណ្ណោះ។ លោក តាណាំ ប៊ុនលំ បានឱ្យដឹងថា ផលស្រូវដែលទទួលបាន គឺគាត់ទុកសម្រាប់គ្រួសារខ្លះ និងលក់ខ្លះ ដោយអ្នកទិញមកទិញដោយផ្ទាល់នៅនឹងកន្លែង។

ចំណែក លោក ចាន់ ប៊ុនធឿន ដែលជាកសិករមួយរូបទៀត បានឱ្យដឹងថា ការដាំស្រូវរបស់អ្នកភូមិ គឺតែងតែប្រវាស់ដៃគ្នា ហើយច្រូតស្រូវដោយដៃផ្ទាល់ មិនប្រើម៉ាស៊ីនច្រូតឡើយ។ លោកថា ឆ្នាំនេះ លោកមិនសូវទទួលបានផលល្អប៉ុន្មានទេ ដោយសារតែស្មៅច្រើនពេកខុសពីឆ្នាំមុនៗ។ ឆ្នាំមុនៗ មួយកន្លែងគាត់អាចទទួលផលស្រូវបានពី៦០បេ ទៅ ៨០បេ ព្រោះតែដីមានជីវជាតិ និងដាំទៅដុះបានល្អ មិនមានសត្វបំផ្លាញ។

ដោយឡែក លោក ឡម វុទ្ធី ដែលជាប្រជាកសិករមួយទៀត ក៏បានឱ្យដឹងដែរថា លោកធ្វើស្រូវចម្ការបានកន្លះហិតា ឈ្មោះពូជស្រូវហ្កល់ ដោយប្រើស្រូវពូជ១បេកន្លះ ហើយប្រុសៗបុកដី ចំណែកស្រីៗទម្លាក់ស្រូវចូលរណ្តៅដីនោះ រួចបិទរណ្តៅនោះ ដោយមិនបានប្រីជី រួចក៏បាញ់ថ្នាំប៉ូវយកជើងស្រូវ ដើម្បីសម្លាប់ស្មៅ។ បើធៀបនឹងឆ្នាំមុន គាត់ថា បានទទួលទិន្នផ បានលើឆ្នាំមុនបន្តិចបន្តួច ដោយស្រូវដែលប្រមូលបាន ទុកសម្រាប់ផ្គត់ផ្គង់គ្រួសារបានតែ១ឆ្នាំពេញ មិនសល់ស្រូវសម្រាប់លក់ឱ្យឈ្មួញទេ។

សូមបញ្ជាក់ឱ្យដឹងថា របៀបធ្វើស្រែ និងចម្ការស្រូវនេះ គឺនៅចុងរដូវប្រាំង ប្រជាកសិករនាំគ្នាជម្រះស្មៅឱ្យស្អាត ដុតស្មៅចោល ហើយបបួលគ្នីគ្នាមកជួយដាំស្រូវ ដោយប្រុសៗជាអ្នកបុកដីឱ្យចេញជារណ្តៅតូចៗជាជួរៗ ហើយស្រីៗដាក់ស្រូវក្នុងរណ្តៅនោះ បន្ទាប់មកដើមស្រូវបានរយៈពេល២ខែ ឬ៣ខែ ត្រូវបាញ់ថ្នាំសម្លាប់ស្មៅ ចាំរយៈពេល៤ ខែ ទើបអាចប្រមូលផលបាន ដែលការប្រមូលផលនេះ ធ្វើឡើងក្នុង២ខែ គឺខែ១០ និងខែ១១ ទៅតាមពូជស្រូវ (ពូជស្រូវខ្លះទុំខែ១០ និងខ្លះទៀត ទុំនៅខែ១១)៕






ដោយ៖ ខៀវ ចាប

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត