Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រជាជាតិ និងស្ថាប័នទាំងអស់ រួមគ្នាធ្វើឱ្យពិភពលោកមានសុវត្ថិភាព

បានផុស

នៅ

ក្នុងពិធីបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP11) និងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រជាជាតិ និងស្ថាប័នទាំងអស់ ចូលរួមជំរុញ និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យពិភពលោកមានសុវត្ថិភាព និងមានវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា​ កម្ពុជាយល់ច្បាស់អំពីសម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់ក្នុងការធានាបាននូវការស្តាឡើងវិញ និងការអភិវឌ្ឍជាតិប្រកបដោយភាពធន់។ សម្តេចធិបតី បានបញ្ជាក់ថា «សន្តិភាពបានផ្តល់ឱ្យនូវឱកាសវិនិយោគលើប្រជាជន ស្ថាប័ន និងអនាគត់របស់យើង ហើយកម្ពុជា គឺជាគំរូនៃវិធីដែលប្រជាជាតិមួយ អាចប្រឈមមុខនឹងស្រមោលអតីតកាលដ៏ជូចត់ប្រកបដោយសេចក្តីថ្លៃថ្នូរ»។ តាមរយៈយុន្ធការយុត្តិធម៌អន្តរកាលនេះ សង្គមជាតិកម្ពុជាអាចពឹងផ្អែកលើមូលដ្ឋានមួយ ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង និងការផ្សះផ្សាដោយពុំមានការសងសឹកគ្នា ឬការកើតជម្លោះសារជាថ្មីវិញឡើយ។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព គឺត្រូវមានភាពបុរេសកម្ម ហើយត្រូវពួតដៃប្រឹងប្រែងរួមគ្នា។ លើសពីនេះ ក៏ត្រូវការនូវការចូលរួមកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាល ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងៗទៀត ដូចជា វិស័យឯកជន មូលនិធិឯកជន ស្ថាប័នស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលនានាផងដែរ។ សម្តេចបន្តថា ការរួមចំណែករបស់តួអង្គពាក់ព័ន្ធទាំងឡាយ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ ការទូតបង្ការជម្លោះ វិធានការកសាងការជឿជាក់ និងទំនុកចិត្ត ព្រមទាំងសុចរិតភាពនៃប្រព័ន្ធផ្សព្វផ្សាយ។

បន្ថែមពីនេះ ត្រូវធ្វើការរួមគ្នាដោះស្រាយការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី រួមមាន បញ្ហាអសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងគ្រោះមហន្តរាយដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ព្រមទាងបញ្ហាផ្សេងៗទៀតផងដែរ។ ដោយបញ្ហាទាំងនេះអាចបំផ្លាញសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រសិនបើយើងមិនរួមគ្នាដោះស្រាយឱ្យបានត្រឹមត្រូវ ហើយនេះ គឺជារឿងចាំបាច់ដែលសហគមនអន្តរជាតិ ត្រូវសហការរួមគ្នាឱ្យបានជិតស្និតក្នុងការដោះស្រាយបណ្តុំបញ្ហាពាក់ព័ន្ធនឹងសន្តិសុខស្បៀង ទឹក និងថាមពល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៤ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម