ព័ត៌មានជាតិ
តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?
តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ ចំនួន ២លើក និងវិញ្ញាសាផ្ទាល់មាត់ចំនួន ១លើក។

សម្រាប់វិញ្ញាសាសរសេរទីលើក១ សំណួរចម្លើយពាក់ព័ន្ធនឹងចំណេះដឹងអំពីមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញ ដែលមានរយៈពេល ២ម៉ោង។ ព្រមទាំងចំណេះដឹងផ្នែក ភាសាអង់គ្លេស ឬបារាំង រយៈពេល ១ម៉ោង ៣០នាទី។ មានតែបេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ តែប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសរសេរលើកទី២។
ចំពោះវិញ្ញាសាសរសេរទីលើក២ «អធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ រយៈពេល ៣ម៉ោង»។ ដោះស្រាយបញ្ហាតាមករណីសិក្សា «រយៈពេល ២ម៉ោង» និងជំនាញរយៈពេល ៣ម៉ោង ដោយបេក្ខជន ត្រូវជ្រើសរើសវិញ្ញាសាជំនាញរបស់ខ្លួន ដូចជា រដ្ឋបាលសាធារណៈ(សម្រាប់ជំនាញរដខ្ឋបាលសាធារណៈ), សេដ្ឋកិច្ច-ហិរញ្ញវត្ថុ (សម្រាប់ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ), នីតិអន្តរជាតិសាធារណៈ និងទំនាក់ទំនងអន្តរជាតិ (សម្រាប់ជំនាញ និងទំនាក់ទំនងអន្តរជាតិ)។

ចំណែក វិញ្ញាសាផ្ទាល់មាត់ ធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជន ក្នុងពេលតែមួយ សម្រាប់រយៈពេលពី ១៥-៣០នាទី។ ក្នុងនោះ មានតែបេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ តែប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាផ្ទាល់មាត់។
នៅពេលក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល អត្ថប្រយោជន៍ដែលទទួលបាន រួមមាន ១.ក្នុងរយៈពេលបណ្តុះបណ្តាលសិស្សត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្អែកតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ២.សិស្សមន្ត្រីជាន់ខ្ពស់ដែលទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រមន្ត្រីជាន់ខ្ពស់។ ៣.សិស្សមន្ត្រីជាន់ខ្ពស់ដែលជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យតាមកម្មវិធីសិក្សារយៈពេលយ៉ាងតិច ១៨ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក ដែលសមស្រប និងផ្តល់៣ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌ ដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល។

៤.សិស្សមន្ត្រីជាន់ខ្ពស់ដែលជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យតាមកម្មវិធីសិក្សារយៈពេលយ៉ាងតិច ១៨ខែត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ១១ ដែលសមស្របនឹងផ្តល់ ៣ថ្នាក់បន្ថែមចាបពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល ឬត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក និងផ្តល់ ២ថ្នាក់បន្ថែមលើថ្នាក់ដែលមានស្រាប់របស់សាមីជន ដោយត្រូវរៀបចំផ្អែកលើករណីដែលផ្តល់ប្រយោជន៍ដល់សិស្សមន្ត្រី។ ៥.សិស្សមន្ត្រីជាន់ខ្ពស់ដែលបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការរួចហើយ និងទទួលប្រាក់បំណាច់មុខងារស្មើនឹងអនុប្រធាននាយកដ្ឋាន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក