ព័ត៌មានជាតិ
ប្រមុខការទូត ថា កម្ពុជាប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពលើពិភពលោក
រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា កម្ពុជាបានបន្តប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ខណៈសកម្មភាពនេះ គឺទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

នៅក្នុងបទបង្ហាញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំពេញអង្គលើកទី១ ស្តីពីការជំរុញនិម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន៖សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (11IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលោក ប្រាក់ សុខុន បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជាទៅចូលរួមក្នុងប្រតិបត្តិការរក្សាថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។

ក្នុងបទបង្ហាញ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក៏ដូចជាការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងអង្គការតំបន់ និងអន្តរជាតិ។ ជាងនេះទៅទៀត ការរក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ក៏បានជំរុញការចូលរួមចំណែករបស់កម្ពុជាក្នុងដំណើរការសន្តិភាពពិភពលោក។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបន្តគាំទ្រជាបន្តបន្ទាប់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិក្នុងគោល បំណងដោះស្រាយជម្លោះ និងការជំរុញឱ្យមានសន្តិភាពពិភពលោក។

គួរជម្រាបថា ក្នុងរយៈពេល ១៨ឆ្នាំមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិ បានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន ៩ ៥៧០នាក់ ក្នុងនោះមាននារីចំនួន ៨១៨នាក់ ទៅកាន់បេសកកម្មចំនួន ១២ ក្នុងប្រទេសចំនួន ១០ នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ជាអាទិ៍៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឺស ម៉ាលី អាហ្វ្រិកកណ្តាល យេម៉េន និងកុងហ្គោ។ បច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៦៣៩នាក់ មានស្ត្រី ១២៥នាក់ ស្មើនឹង១៩% កំពុងបំពេញបេសកកម្មចំនួន៦ នៅ ៥ប្រទេស៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា