ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន-ខ្មែរ ៦នាក់ ធ្វើដំណើរតាមអូប័រពីខេត្តព្រះសីហនុ មកកោះកុង
ជនសង្ស័យជានជនជាតិចិន៤នាក់ និងអ្នកបើកបរ ចំនួន២នាក់ ជនជាតិខ្មែរ ធ្វើដំណើរ តាមអូប័រមួយគ្រឿង មកពីខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ដេញមកដល់ចំណុចផែពយជប៉ុន ស្រុកគីរីសាគរ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានឃាត់ និងហៅមកសាកសួរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧នឹង៤០នាទី។ នេះបើតាមការចេញផ្សាយពីគេហទំព័រ អគ្គស្នងការនគរបាលជាតិ។

មនុស្សទាំង៦នាក់រួមមាន៖ ទី១-ឈ្មោះ DING RUI ជនជាតិចិន អាយុ២២ឆ្នាំ, ទី-ឈ្មោះ FANG LIUHONG ជនជាតិចិន អាយុ២៨ឆ្នាំ, ទី-ឈ្មោះ XU QUNBAO ជនជាតិចិន អាយុ៣៤ឆ្នាំ, ទី៤-ឈ្មោះ LIG DAN ជនជាតិចិន អាយុ២៩ឆ្នាំ, ទី៥-ឈ្មោះ ឌុល ការីម ជនជាតិខ្មែរ អាយុ៣២ឆ្នាំ, ទី៦-ឈ្មោះ លី វណ្ណា ជនជនជាតិខ្មែរ អាយុ៤០ឆ្នាំ។
សមត្ថកិច្ចបានឆែកឆេរឃើញសម្ភារៈ ទូរស័ព្ទ អាយហ្វូនស៊ិច(iphone6) ចំនួន២៧០គ្រឿង, ខ្សែរសាកថ្ម ចំនួន១៧៥ខ្សែរ, ព្រីភ្លើងចំនួន៤ដុំ។ បច្ចុប្បន្នជនទាំងចំនួន០៦នាក់ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពភ្ញីមាស។ រីឯវត្ថុតាងត្រូវផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដកហូតយកទៅ ស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ចំណែកអូប័រ០១គ្រឿង ដែលជាមធ្យោបាយ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង