Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​បានសម្រេច​រត់​គេចខ្លួន​បាត់ស្រមោល​

បានផុស

នៅ

រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​យុវតី​ម្នាក់​បានសម្រេច​ហើយ​រត់​គេចខ្លួន​បាត់ស្រមោល​។

យោង​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ស យ៉ុង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន​ចម្ការចេក​(​វៀតណាម​) បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ប្ដឹង​រាយការណ៍​ថា កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​២១​និង​០០​នាទី ឈ្មោះ រ៉​ន សុខលី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន​ចម្ការ​ចេក ត្រូវជា​កូនប្រុស​បង្កើត​មេការ​ក្រុមហ៊ុន​ចម្ការ​ចេក ឈ្មោះ ឆាន រ៉​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មក​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​ឈ្មោះ ឡ​.​ស​.​ឡ អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន​ចម្ការចេក កាលពី​យប់​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ស្នាក់នៅ​របស់​កម្មករ ស្ថិតនៅ​ក្នុងភូមិ​/​ឃុំ​ខាងលើ រួច​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុកកំណើត​វិញ​នៅឯ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាត់ទៅហើយ​។

ពេលនេះ​សមត្ថកិច្ច​នៅ​ខេត្តរតនគិរី​ កំពុង​សហការ​ជាមួយនឹង​សមត្ថកិច្ច​នៅ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យ​ខាន​តែ​បាន​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម