ព័ត៌មានជាតិ
ស្នងការខេត្តកណ្តាលបញ្ជាឲ្យសមត្ថកិច្ច ស្រាវជ្រាវចាប់ជនសង្ស័យគាស់ផ្ទះទាំងថ្ងៃនៅតាខ្មៅ
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជំរុញនិងណែនាំដល់ផែនជំនាញពាក់ព័ន្ធ ត្រូវស៊ើបអង្កេតស្រាវជ្រាវឈានទៅឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះទាំងថ្ងៃរបស់បងប្អូនក្រុងតាខ្មៅ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ជូនថា ក្រោយពីមានករណីគាស់ផ្ទះប្រជាពលរដ្ឋ ជនរងគ្រោះជាម្ចាស់ផ្ទះបានរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកសំរោង ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកំណត់ហេតុទីតាំងកន្លែងកើតហេតុភ្លាមៗ
ជនសង្ស័យបានបន្សល់ទុកវត្ថុតាងរួមមាន ៖ កាំបិតប៉័ងតោដងឈើចំនួន០១,ឈើជ្រុងចំនួន០១ (ប្រវែង១.៤ម៉ែត្រ),សោរម៉ាលេក ចំនួន០១ (ប្រវែង០.៣សង់ទីម៉ែត្រ),ញញួរចំនួន០១,ដែកទីបអក្សរLចំនួន០១ និងទូរដែកចំនួន០១ (ទំហំ០.៤ម៉ x០.៦ម៉) ។
សម្ភារៈបាត់បង់រួមមាន៖ ១-លុយដុល្លារ ចំនួន ២,៨០០(ដុល្លារសហរដ្ឋអាមេរិច),២-ខ្សែដៃប្លាកទីនចំនួន ២ខ្សែ មានទម្ងន់១ដំឡឹងកន្លះ,៣-ជញ្ជៀនមាស ១វង់ មានទម្ងន់ ២ជី ។
ថ្មីៗនេះ មានករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិនេះ កើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី ស្ថិតនៅក្រោយសាលាបឋមសិក្សាព្រែកសំរោង ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ គ្រី វួចគៀង ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ ឃុំកើតហេតុ ។ ចំណែកជនសង្ស័យ(គេចខ្លួន) សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ។

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?