ព័ត៌មានជាតិ
ប៉ូលិសថៃស៊ើបអង្កេតវត្តអារាមមួយចំនួនដែលប្រើសាកសពសម្រាប់មេរៀនធ្វើសមាធិ
វត្តពុទ្ធសាសនាមួយក្នុងប្រទេសថៃកំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីអាជ្ញាធរបានរកឃើញសាកសពជាង ៤០ នៅលើទីតាំងដែលត្រូវបានគេចោទប្រកាន់ថាបានប្រើសម្រាប់ធ្វើសមាធិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី២៥ខែវិច្ឆិកានេះ។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ថា សាកសពមនុស្សចំនួន៤១នាក់ត្រូវបានរកឃើញនៅវត្ត Pa Nakhon Chaibovorn ក្នុងខេត្ត Phichit របស់ប្រទេសថៃកាលពីថ្ងៃសៅរ៍។ លោកបានបន្តថា៖«សាកសពត្រូវបានភ្ជាប់ជាមួយលិខិតមរណភាពនិងលិខិតប្រគល់សព» ដោយលោកបានបន្ថែមថា រហូតមកដល់ពេលនេះមិនមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។
កន្លងមក ទំព័រហ្វេសប៊ុកមួយនៅខេត្ត Kamphaeng Phet បានបង្ហោះអំពីសកម្មភាពមិនធម្មតានៅវត្តមួយ រួមទាំងការអះអាងពីការប្រើប្រាស់សាកសពក្នុងការប្រតិបត្តិខាងវិញ្ញាណ ទើបជំរុញឲ្យអាជ្ញាធរស៊ើបអង្កេត។ សាកសពមិនត្រូវបានផ្លាស់ទីឡើយរហូតដល់អត្តសញ្ញាណរបស់ពួកគេត្រូវបានបញ្ជាក់ដោយការស៊ើបអង្កេតដែលធ្វើនៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ។ ដំណើរការនេះនឹងទាមទារឱ្យមានមន្ត្រីមួយក្រុមធំ ដោយសារចំនួនសាកសពច្រើន។
ប៉ូលិសកំពុងទាក់ទងទៅសាច់ញាតិនៃអ្នកស្លាប់ដើម្បីបញ្ជាក់ថា សាកសពត្រូវបានបរិច្ចាគដោយឆន្ទៈឬយ៉ាងណា។ ខណៈមន្ត្រីសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «យើងកំពុងព្យាយាមធ្វើឱ្យប្រាកដថាគ្មានសាកសពណាមួយត្រូវបានគេលួចនោះទេ តែក្នុងនោះមានសាកសពស្លាប់២៣នាក់បានស្លាប់ក្នុងភ្លើងឆេះរថយន្តសាលានៅប្រទេសថៃ។
គួរបញ្ជាក់ថា ការស្រាវជ្រាវនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលិសបានរកឃើញសាកសពចំនួន១២នៅវត្តមួយផ្សេងទៀតក្នុងខេត្ត Kamphaeng Phet ដែលនៅជិតខាងកាលពីថ្ងៃពុធ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ។
បើយោងតាមព្រះចៅអធិការ ព្រះនាម Saifon Phandito បានប្រាប់ទូរទស្សន៍ Thai PBS ថា ការប្រើប្រាស់សាកសព គឺជាផ្នែកមួយនៃ«បច្ចេកទេសសមាធិ» ដែលព្រះអង្គបានបង្កើត។ ព្រះអង្គមានសង្ឃដីកាថា «អ្នកដែលមករៀនជាច្រើនគឺជាអាចារ្យ និងព្រះសង្ឃទាំងអស់នេះ ឆ្លងកាត់ចំណេះដឹងនៃការធ្វើសមាធិនេះ»។
ព្រះអង្គថា៖«អាត្មាភាពមិនដឹងថាមានមនុស្សប៉ុន្មាននាក់បានប្រើបច្ចេកទេសរបស់អាត្មានោះទេ»។ ព្រះអង្គក៏បានមានសង្ឃដីកាប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយទៀតថា «អ្នកធ្វើសមាធិនៅក្នុងព្រះពន្លាគឺធ្វើជាមួយមឈូសផ្ទុកសាកសព»។
មកដល់ពេលនេះ ពួកគេកំពុងធ្វើការជាមួយអាជ្ញាធរក្នុងខេត្តផ្សេងទៀត ដើម្បីស៊ើបអង្កេតថាតើការអនុវត្តកាសមាធិនេះរីករាលដាលប៉ុណ្ណា៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ