ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះអនុស្សរណៈជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអប់រំ
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះអនុស្សរណៈយោគយល់ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដែលមានអ្នកចូលរួមប្រមាណជាង៥០០នាក់។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងលោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ជា ចន្ទ័បរិបូរណ៍ ប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ក្រោមអធិបតីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។

លោក ជា ច័ន្ទបរិបូរណ៍ ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្ហាញនូវមោទនភាព ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ដូចជាពាក្យស្លោកថា លេងកីឡាភ្លេចញៀន ស្តាយពានចូលផ្ទះ និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន និងបំផុសការទាញយក App NoDrug៖ https://nodrugsnacd.com/download។

លោក នេត្រ ភក្រ្តា បានថ្លែងសាទរ និងលើកឡើងថា យុវជនដែលប្រឈមមុខខ្ពស់ទៅការញៀន នៃគ្រឿងញៀននាពេលបច្ចុប្បន្ននេះអាចដកខ្លួន ឬបញ្ឈប់នូវរាល់បញ្ហាដែលឈានទៅប្រើប្រាស់គ្រឿងញៀន ហើយវិធានការអប់រំជាអាទិភាព មុនឈានទៅវិធានការអនុវត្តច្បាប់ និងវិធានវិធានការផ្សេងៗទៀតក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀន ជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លប់បំបាត់និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។

នៅក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំឱ្យថ្នាក់ ដឹកនាំក្រសួងស្ថាប័នទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ត្រូវធ្វើការអប់រំក្រើនរំលឹកអំពីផលប៉ះពាល់វិនា សកម្មនៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់តឹងរឹងបំផុតចំពោះការ ប្រើប្រាប់គ្រឿងញៀន ត្រូវនិយាយថា «ទេដាច់ខាតចំពោះគ្រឿងញៀន»។
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំធ្វើយ៉ាងណាកាត់ផ្តាច់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់ នៃបញ្ហាគ្រឿងញៀន ដើម្បីទប់ស្កាត់កុំឱ្យយុវជនដែលកំពុងនៅមាត់រណ្តៅ នៃការញៀនគ្រឿងញៀន អាចដកខ្លួន ឬបញ្ឈប់នូវរាល់បញ្ហាដែលឈានទៅប្រើប្រាស់គ្រឿងញៀន។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានស្នើដល់ពិធីករ ពិធីការិនី កម្មវិធីកីឡាដែលមានឥទ្ធិពលក្នុងសង្គម ជួយធ្វើការ អត្ថាធិប្បាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារឯកជនរបស់ខ្លួនផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋឱ្យចៀសឆ្ងាយពីគ្រឿងញៀន។
លោកបានជំរុញអ្នកដែលមានស្នាដៃក្នុងកីឡាអេឡិចត្រូនិកដែលមានអ្នកគាំទ្ររាប់មុឺននាក់, អ្នកដែលមានប្រជាប្រិយ៍ភាព និងអ្នកដែលបានចូលរួមលេងកីឡាអេឡិចត្រូនិក ជួយភ្ជាប់នូវសារអប់រំទាក់ទងបញ្ហាគ្រឿងញៀន ហើយតាំងចិត្តរួមគ្នាថា «យើងមិនប្រើប្រាស់មិនប៉ះពាល់ មិនជួញដូរគ្រឿងញៀន» ហើយរួមគ្នាដើម្បីផ្សព្វផ្សាយឱ្យអ្នកផ្សេងៗទៀត ទទួលសារទាំងនេះបាន ពិសេសយុវជន។

លោក នេត្រ ភក្ដ្រា ជឿជាក់ថា មានតែការអប់រំតែមួយគត់ដែលអាចឈានទៅដល់ការលុបបំបាត់បានទាំងស្រុង នូវបញ្ហានៃការប្រើប្រាស់គ្រឿងញៀន នៅក្នុងសង្គមរបស់យើង។ ឯកឧត្តម គូសបញ្ជាក់ថា «ចេញពីខ្លួនយើង យើងនឹងអាចពង្រីកដល់សហគមន៍យើង ចេញពីសហគមន៍យើង យើងនឹងពង្រីកការទប់ស្កាត់នូវការមិនប្រើប្រាស់គ្រឿងញៀន នៅក្នុងសង្គមរបស់យើង»៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ