Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​បកប្រែ​​ TranslateKh

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​បកប្រែ TranslateKh ដែល​បង្កើត​ឡើង​ដោយ​​អ្នក​ជំនាញ​ខ្មែរ​ដើម្បី​សម្រួល​ដល់​ការ​បកប្រែ​ទម្រង់​ឯកសារ​ផ្សេងៗ។

កម្មវិធី​បកប្រែ TranslateKh ​ត្រូវ​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ក្នុង​កម្មវិធី «វេទិកា​បញ្ញា​សិប្បនិម្មិត​កម្ពុជា» នៅ​ព្រឹកនេះ ដោយមាន​ការ​​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីបកប្រែ TranslateKh ជាកម្មវិធីជំនួយការឆ្លាតសម្រាប់បកប្រែពាក្យ ឃ្លា ប្រយោគ ឬអត្ថបទពីភាសាខ្មែរ ទៅ ភាសាអង់គ្លេស និងពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាសិក្សាស៊ីជម្រៅ (Deep Learning)។

បច្ចុប្បន្ន កម្មវិធីនេះត្រូវបានបង្កើតឡើងជាមួយទិន្នន័យប្រមាណជា ១៥លានឃ្លាបកប្រែ ដែលពាក់ព័ន្ធនឹងកិច្ចសន្ទនាទូទៅនិងសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងទទួលបានលទ្ធផលតេស្តប្រមាណ ៩៧% លើសុក្រឹតភាពនៃលទ្ធផល។

បើ​តាម​មន្រ្តី​បច្ចេកទេសនៅ​​ក្រសួង​ប្រៃសណីយ៍​ កម្មវិធី​បកប្រែ​បង្កើត​ឡើងដោយ​អ្នកជំនាញខ្មែរ​នេះ​ មាន​លទ្ធផល​តេស្ត​ប្រហាក់ប្រហែល Google Translate។ ​

កម្មវិធីបកប្រែ Translatekh​ ក្រៅពី​​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់បកប្រែនៅក្នុង​​វិស័យ​ជាក់លាក់​ណាមួយ ក៏​អាច​​ប្រើប្រាស់​សម្រាប់​បកប្រែ​ក្នុង​កិច្ច​សន្ទនា បម្លែង​អត្ថបទ​ក្នុង​ទម្រង់​រូបភាព​ទៅ​ជា​អត្ថបទ និង​បកប្រែ​ចំណង​ជើង​រង (Subtitle) នៅ​កម្មវិធី​វីដេអូ​ជាដើម។ ជាពិសេស​កម្មវិធី​នេះ ​អាច​ដំណើរការ​ដោយ​មិន​មាន​អ៊ីនធឺណិតបាន​ថែម​ទៀត​ផង​។

នៅព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកវេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់ កម្ពុជានាពេលអនាគត” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង វាគ្មិនជាតិនិងអន្តរជាតិ តំណាងមកពីក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន និងអ្នកសារព័ត៌មាន បានចូលរួមដោយផ្ទាល់ និងតាមអនឡាញ សរុបប្រមាណ ៥០០នាក់។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង (១.). ស្វែងយល់អំពីនិន្នាការ និងគំនិតផ្តួចផ្តើមនៃបច្ចេកវិទ្យា AI ពីអ្នកជំនាញប្រទេសបារាំង កូរ៉េ ថៃ កម្ពុជា និងវឌ្ឍនភាព AI ផ្ទាល់នៅកម្ពុជា (២). លើកឡើងអំពីការអនុវត្តជាក់ស្តែង នៃ machine learning, deep learning in natural language processing និងបច្ចេកវិទ្យា computer vision សម្រាប់ប្រទេសកម្ពុជា (៣). ស្វែងយល់ពីសក្ដានុពលនៃការប្រើប្រាស់ Generative AI ក្នុងការធ្វើបរិវត្តន៍កម្ម និងនវានុវត្តន៍សម្រាប់វិស័យផ្សេងៗ និង (៤). លើកកម្ពស់ភាពជាដៃគូរវាង រាជរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានអប់រំ ក្នុងការកំណត់កាលានុវត្តភាព បញ្ហាប្រឈមនៃបច្ចេកវិទ្យា AI និងកិច្ចសហប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មេភូមិទ្រាប នៅ​ឆ្ងាយ​ពីប្រជុំជន ស្នើ​សុំ​អាជ្ញាធរ​ជួយ​ជំរុញ​ការ​អភិវឌ្ឍក្នុង​មូលដ្ឋាន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធានាធិបតី​អ៊ុយក្រែន បារម្ភ​ទឹកដីខ្លួន​ក្លាយ​ជាទីលាន​សាក​អាវុធ​របស់​រុស្ស៊ី​​និង​សម្ព័ន្ធមិត្ត​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ផ្ញើសារចូលរួមអបអរសាទរជូនសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក្នុងឱកាសទទួលបាន «ពានរង្វាន់សតវត្សអាស៊ី​ ICAPP»

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនប្ដូររដ្ឋាភិបាលថ្មី ប៉ុន្តែមិនបោះបង់កម្ពុជាចោលឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា សំ សុខនឿន តម្កល់សៀវភៅ«គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន

ជីវិតកម្សាន្ដ៩ ម៉ោង មុន

L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ផលិតកម្មបារមី ទទួលបានការកោតសរសើរ ក្រោយទទួលស្គាល់កំហុស និងសម្រេចធ្វើកំណែបទ “ម្តងហើយម្តងទៀត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន៖ ទាហាន​កូរ៉េ​ខាង​ជើង ស្លាប់​៥០០​នាក់ ពេល​ក្រុង​កៀវ​ប្រើ​មីស៊ីល​អង់គ្លេស​បាញ់​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋបាលជាប់ឆ្នោតរបស់លោកត្រាំ បង្ហាញវិធីសាស្រ្តបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចំណុចខ្លះៗ ដែលគេហ៊ានថា សង្គ្រាមលោកលើកទី៣ បានកើតឡើងហើយ

Sokha Hotels

ព័ត៌មានពេញនិយម