Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ ៦០០ គ្រួសារ ទទួល​បាន​ចង្ក្រានបង្កើន​ថាមពល កាត់បន្ថយ​ប្រើប្រាស់​អុស ចូលរួមថែរក្សា​បរិស្ថាន

បានផុស

នៅ

ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនចិន  Guangzhou Iceberg Environmental Consulting Services ដែលមានមូលដ្ឋាននៅសាធារណៈរដ្ឋប្រជាមានិចិន តាមរយៈបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) ដែលមានលោក សាខុន ប៉ូរិន ជាប្រធាន បាននាំយកចង្ក្រានបង្កើនថាមពល មកចែកជូនប្រជាពលរដ្ឋ ៦០០គ្រួសារ រស់នៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីជួយសម្រួលបន្ទុកក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា បានឲ្យកម្ពុជាថ្មី ដឹងថា គម្រោងប្រើប្រាស់ចង្ក្រានព្រៃមាន់ បានចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ដោយក្រុមហ៊ុនចិនមួយនេះ គឺផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី និងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនចូលក្នុងបរិយាកាស។ ចង្ក្រាននេះ ត្រូវបានផលិតឡើងដោយសិប្បកម្មឈ្មោះ ព្រៃមាន់ ដែលមានមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង និងមានកម្មករជាអ្នកពិការភាពមួយចំនួនផងដែរ។

លោកបញ្ជាក់បន្ថែមថា ចង្ក្រាននេះ មិនត្រឹមតែជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែក ជាមួយសហគមន៍អន្តរជាតិនៅក្នុងការកាត់បន្ថយការបំភាយកាបូនចូលទៅក្នុងបរិយាកាស និងជំរុញបៃតងភាពជុំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង។ ជំនួយចង្ក្រានព្រៃមាន់ គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយសដល់ការប្រើប្រាស់បរិមាណ អុស និងការបំភាយកាបូនក្នុងកំរិតមួយទាប ចូលទៅក្នុងបរិយាកាស។

លើសពីនេះទៅទៀត ចង្ក្រាននេះ ក៏មានការពិសោធន៍ចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ ក្នុងការផលិតយ៉ាងណាឱ្យមានគុណភាព និងការបំភាយកាបូនក្នុងកំរិតទាប៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ៨ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១២ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម