ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្ដេជ្ញាចិត្តដើម្បីសន្តិភាពរបស់សម្ដេចតេជោ ជាគំរូវីរភាពសម្រាប់អ្នកជំនាន់ក្រោយទុកជាបាវចនា
ការប្តេជ្ញាចិត្តដើម្បីសន្តិភាពរបស់សម្តេចតេជោ ជាគំរូវីរភាពដ៏អស្ចារ្យសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីតម្កល់ទុកជាបាវចនាសម្រាប់ខ្លួនឯងក្នុងការបំពេញបេសកកម្មបន្តវេន។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការគាំទ្រនូវប្រសាសន៍លើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំពញអង្គលើកទី១១ សភាអន្តជាតិនៃការអត់ឱន និងសន្តិភាព (IPTP)។ តាមសំណេរលើបណ្ដាញសង្គមផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា បាឋកថារយៈពេលជិត២ម៉ោង របស់សម្តេចតេជោ បានឆ្លុះបញ្ចាំងនូវបទពិសោធ និងប្រវត្តិដ៏កម្ររបស់សម្តេចដែលបានដាក់ជីវិតធ្វើជាដើមទុន តស៊ូ ពុះពារ និងលះបង់សព្វបែបយ៉ាងដើម្បីស្វែងរកសុខសន្តិភាពដ៏លំបាកលំបិន ហើយបានខិតខំថែរក្សាសន្តិភាព និងការអភិវឌ្ឍនេះបានគង់វង្សជាង ៤ទសវត្សរ៍។

ឯកឧត្តម បន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែជាប្រទេសដែលមានសន្តិភាពប៉ុណ្ណោះទេ តែថែមទាំងបានប្រែក្លាយទៅជាអ្នកតស៊ូមតិ ដើម្បីសន្តិភាពយ៉ាងសកម្មមួយរបស់ពិភពលោក។ ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកថា «ការប្តេជ្ញាចិត្ត ដើម្បីសន្តិភាពយ៉ាងធំធេងរបស់សម្តេច គឺជាគំរូវីរភាពដ៏អស្ចារ្យសម្រាប់យើងខ្ញុំជាកូនចៅជំនាន់ក្រោយក្នុងការតម្កល់ទុកជាបាវចនាសម្រាប់ខ្លួនក្នុងបេសកកម្មបន្តវេន និងថែរក្សាសុខសន្តិភាព ដែលសម្តេចបានកសាងពូនជ្រុំបានដោយលំបាកនេះ»។
ភ្ជាប់ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី១១ សភាអន្តរជាតិនៃការអត់ឱន និងសន្តិភាព ជាពិសេសការអនុម័តដោយជោគជ័យនៅកម្ពុជា នូវធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ដែលជាលិខិតូបករណ៍គ្រឹះនៃការទទួលស្គាល់តម្លៃនៃសន្តិភាព និងករណីកិច្ចរបស់មនុស្សជាតិក្នុងការថែរក្សារតនវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះផងដែរ។

គួរជម្រាបថា សម័យប្រជុំសភាអន្តជាតិនៃការអត់ឱន និងសន្តិភាព IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង ៥៣ប្រទេស ស្មើនឹង២៧២រូប បានចូលរួម។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ មានទាំងប្រធានសភា អនុប្រធានសភា និងសមាជិកសភា ព្រមទាំងអង្គការអន្តរជាតិចំនួន១២អង្គការ។
ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

នៅក្នុងឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ IPTP សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើបាឋកថាពិសេសមួយអំពីបទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព ដោយបានថ្លែងស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ សម្ដេចតេជោ បានថ្លែងរម្លឹកពីការតស៊ូក្នុងការបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ និងការយកជីវិតទៅប្ដូរដើម្បីប្រជាជន និងប្រទេសជាតិ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់