Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានច្រានចោលព័ត៌មានមិនពិត លើករណីឥណទានកាបូននៅកម្ពុជា

បានផុស

នៅ

ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី ​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ​បានច្រាន​ចោលនូវការផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់រូបភាពចាស់ៗ បង្កឱ្យមាន​ការភាន់ច្រឡំលើ​ករណី​ឥណទានកាបូន​នៃការ​អនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបរិស្ថាន បាន​គូស​បញ្ជាក់​ថា កន្លងមក​មាន​សារព័ត៌​មានមួយចំនួនបានប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការ​ភាន់​​ច្រឡំលើ​ករណី​ឥណទាន កាបូន​នៃការអនុវត្ត​គម្រោង​រេដបូក (REDD+) នៅ​កម្ពុជា។

ក្រសួង​បរិស្ថាន​ ​បដិសេធ​នូវរាល់​ព័ត៌មាន​បំផ្លើស ខុសពីការពិតជាក់ស្តែងទាំង​នោះដោយ​ហេតុ​ថា ក្រសួងបរិស្ថាន បាននិង​កំពុងអនុវត្តគម្រោងរេដបូក សម្រាប់​ឥណទាន​កាបូនដោយមានយន្តការជាតិ និង​អន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និង​ការធ្វើសវនកម្ម ដើម្បី​ធានាបាននូវការ ការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែល​សម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈ​ចម្រុះ​ផ្សេងទៀត។​

ម្យ៉ាងទៀត ក្រសួងបរិស្ថាន បាន​ដាក់ចេញវិធាន​ការម៉ឺងម៉ាត់បំផុត ព្រមទាំងបានប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ក្នុងការទប់ស្កាត់​បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសក្នុងគម្រោងរេដបូក ដោយជំរុញការអនុវត្តច្បាប់ ១០០ភាគរយ ដោយបានប្រើប្រាស់ និងបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្ក្រាបបទល្មើសធនធានធម្មជាតិ។

យន្តការសវនកម្ម​ឯករាជ្យ​អន្តរជាតិ​បាន​ផ្ទៀងផ្ទាត់ធ្វើ​សវនកម្មឥណទានកាបូននៃគម្រោងរេដបូក បានបញ្ចប់ និងបើកផ្លូវ​សម្រាប់ធ្វើពាណិជ្ជកម្ម​ឥណទានកាបូនកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាក​អស់រយៈពេលជាង​មួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនេះ។

ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងយន្តការរេដបូក នៅកម្ពុជា កំពុងដំណើរការល្អ បម្រើឱ្យ​ផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាព ប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ។

ក្រសួងបរិស្ថាន​សង្ឃឹមថា បណ្តាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយអំពីកម្មវិធីរេដបូក នៅកម្ពុជា ផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈ សារព័ត៌មាន ខណៈកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក បានល្អនៅក្នុងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម