ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ពិនិត្យ និងព្យាបាលភ្នែក ដោយឥតគិតថ្លៃ រយៈពេល ៤ថ្ងៃ
ក្រុមការងារផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សហការជាមួយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក និងចុះពិនិត្យ ព្យាបាលភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី។
សេចក្ដីជូនដំណឹងដដែល បញ្ជាក់ដែរថា ក្រៅពីពិនិត្យ និងព្យាបាលបញ្ហាភ្នែកផ្សេងៗដូចជា ភ្នែកកន្ទុយថ្លែន ភ្នែកឡើងបាយ កម្មវិធីដែលទទួលការឧបត្ថម្ភពីមូលនិធិថែទាំភ្នែក (Eye Care Foundation) នេះ ក៏មានទទួលការវះកាត់ភ្នែកផងដែរ។ បងប្អូនដែលចាប់អារម្មណ៍អាចទៅទទួលសេវា តាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់៕
អត្ថបទ៖ រៀម សុខហេង
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»