ព័ត៌មានជាតិ
គ្រួសារតារាកំប្លែងម្នាក់នៅស្វាយរៀង ប៉ះពាល់អ្នកឆ្លងកូវីដ១៩
ក្រុមគ្រួសារតារាកំប្លែងនៅស្ថានីយ៍ទូរទស្សន៍ CTN នាយត្បាលបានប៉ះពាល់ជាមួយនឹងអ្នកឆ្លងកូវីដ១៩។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តស្វាយរៀងនៅថ្ងៃនេះ។
ប្រភពបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១២ ខែមីនា ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ខេត្ត រួមដំណើរដោយគណកម្មការឃុំឈើទាល និងគណកម្មការស្រុកស្វាយជ្រំ បានចុះស្រង់ព័ត៌មានគ្រួសារ ឳពុកនាយត្បាល់ តារាកំប្លែងដែលជា អ្នកបានប៉ះពាល់ផ្ទាល់ជាមួយអ្នកកូវីដ១៩ វិជ្ជមាន ឈ្មោះ លោក លី ស៊ីនហួន ជាអ្នកនិពន្ធនិងដឹកនាំសំដែង នៅផលិតកម្មហង្សមាស។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះបិទផ្លូវហ៊ុំពទ្ធ័ផ្ទះគ្រួសាររៀបចំកម្មវិធីបុណ្យ ឈ្មោះ ហែម គន់ ភេទប្រុស អាយុ៦៨ឆ្នាំ ជាមេភូមិឈូក ស ត្រូវជាឳពុកបង្កើតរបស់នាយត្បាល់ ដើម្បីពិនិត្យស្រាវជ្រាវរកអ្នកពាក់ពន្ធ័យកទៅធ្វើចត្តាឡីសក័ និងឲ្យក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ។
ប្រភពបន្តថា កាលពីថ្ងៃទី១១ ខែមីនា ២០២១ ក្រុមគ្រួសារឳពុកនាយត្បាល់ បានរៀបចំពិធីបុណ្យបច្ចយ័បួន នៅផ្ទះស្ថិតនៅចំណុចថ្នល់កែង បំបែកឈើទាល (ផ្សារឈូកស) ភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ហើយឈ្មោះ ហែម រតនា ហៅនាយត្បាល់ បានប៉ះពាល់អ្នកកូវីដ១៩ វិជ្ជមានឈ្មោះ លី ស៊ីនហួន ធ្វើការនៅហង្សមាស។
ហើយអ្នកពាក់ពន្ធ័បន្តរួមមាន:
-១ ឈ្មោះ ហែម គន់ ភេទប្រុស អាយុ៦៨ឆ្នាំ ជាមេភូមិឈូកស ត្រូវជាឪពុកបង្កើតរបស់នាយត្បាល់។
-២ ឈ្មោះ សៅ យ៉ាន អាយុ៦៧ឆ្នាំ ជាម្តាយបង្កើតរបស់នាយត្បាល់។
-៣ ឈ្មោះ ពុធ គីន ភេទប្រុស អាយុ៤៣ឆ្នាំ ម្ចាស់ផ្ទះត្រូវជាបងថ្លៃនាយត្បាល់។
-៤ ឈ្មោះ ហែម សុខរឿន ភេទស្រី អាយុ៤៥ឆ្នាំ ម្ចាស់ផ្ទះ បងនាយត្បាល់។
-៥ ឈ្មោះ សុខ ហេង ភេទស្រីអាយុ១៣ឆ្នាំ កូនលោក ពុធគីន រៀននៅវិទ្យាល័យពោធិ៍ធំ ថ្នាក់ទី៩B។
-៦ ឈ្មោះ ពុធ ស្រីម៉ី ភេទស្រី អាយុ៨ឆ្នាំ រៀននៅសាលាបឋមសិក្សាវត្តឈើទាលថ្នាក់ទី៥គ។
-៧ ឈ្មោះ ស៊ឹម គន់វិរៈ ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់១២A វិទ្យាល័យពោធិធំ(កូននាយត្បាល់)។
ប្រភពបន្តទៀតថា ឈ្មោះ សុខ ហេង រៀននៅវិទ្យាល័យពោធិធំ អង្គុយលេងជាមួយមិត្តភក្តិក្នុងថ្នាក់រួមមាន:
-១ ឈ្មោះ រ៉ាត់ ភេទប្រុស មកពីខេត្តកណ្តាល
-២ ឈ្មោះ ពេជ្រ ភេទស្រីមកពីភ្នំពេញ
-៣ ឈ្មោះ មោះ ស៊ន ភេទប្រុស មកពីចំការដូង
-៤ឈ្មោះ ស្រី ពេជ្រ មកពីផ្សារដើមថ្កូវ ភ្នំពេញ។ អ្នកទាំងបួនមកបុណ្យតាមកូននាយត្បាល់។
ក្រោយពីបុណ្យរួចឈ្មោះ ហែម រតនា ហៅនាយត្បាល់ និងកូនព្រមទាំងមិត្តភក្តិ ត្រឡប់ទៅភ្នំពេញវិញនៅរសៀលថ្ងៃទី១២ ខែមីនា ២០២១ បន្ទាប់ពីទទួលព័ត៌មានពីឈ្មោះ លី ស៊ីនហ៊ួន វិជ្ជមានកូវីដ១៩។
ឯកឧត្តម តូច ប៉ូលីវ៉ា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្ត នារសៀលថ្ងៃទី១៣ ខែមីនា ២០២១ ឱ្យដឹងថា ក្រុមការងារកំពុងចុះពិនិត្យរកអ្នកពាក់ពន្ធ័គ្រួសារផ្ទះបុណ្យចំនួន៨នាក់ យកទៅធ្វើចត្តាឡីសក័ និងយកសំណាកទៅពិនិត្យរករោគវិនិច្ឆ័យ និងឲ្យអ្នកពាក់ពន្ធ័ដែលចូលរួមក្នុងពិធីបុណ្យ មកធ្វើចត្តាឡីសក័តាមផ្ទះ មិនឲ្យពួកគាត់ដើរចេញទៅខាងក្រៅ ដើម្បីទប់ស្កាត់និងបង្ការការឆ្លងរាលដាលទៅក្នុងសហគមន៍៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ