Connect with us

ព័ត៌មានជាតិ

លោក ស សុខា៖ ការផ្ដល់មេដាយសន្តិភាពជូនសម្តេចតេជោ ជាការទទួលស្គាល់ជាសកលការលះបង់របស់សម្ដេច

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងថា ការប្រគល់ពានរង្វាន់មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ជូនសម្តេចតេជោ ហ៊ុន សែន គឺបង្ហាញពីការទទួលស្គាល់ជាសកលសម្រាប់ការលះបង់របស់សម្ដេចតេជោចំពោះបុព្វហេតុសុខសន្តិភាពនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក្នុងសម័យប្រជុំពេញអង្គលើកទី១១ របស់ IPTP ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ត្រូវបានសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកល ដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្ដែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដីនេះ។

លោក ស សុខា ចាត់ទុកការប្រគល់ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ជូនដល់សម្តេចតេជោ នៅពេលនេះ ថា ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងជាការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ និងការស្វែងរក ព្រមទាំងការពារសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះសម្រាប់សង្គមជាតិ។

តាមរយៈសំណេរលើបណ្ដាញទំនាក់ទំនងសង្គម លោក ស សុខា បន្តលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យសភាចំនួន ១០៥ ជាសមាជិកនៃសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព មកពីតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ទទួលស្គាល់ជាពិសេស និងកោតសរសើរវាយតម្លៃយ៉ាងខ្លាំងចំពោះការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ធ្វើឱ្យប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួមរស់ជាមួយគ្នាដោយសន្តិភាព និងភាពអត់ឱន ជាមួយនឹងភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និងការអភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

លោក ស សុខា សង្កត់ធ្ងន់ថា​ ការផ្តល់ជូនពានរង្វាន់ដ៏លេចធ្លោដំបូងគេមិនធ្លាប់មានរបស់ IPTP នេះ គឺជាការទទួលស្គាល់ជាសកលការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយមិនខ្លាចនឿយហត់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងវិបុលភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

មេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ពោរពេញដោយសមត្ថភាពឱ្យក្លាយជាមជ្ឈមណ្ឌលសន្តិភាពនៃទន្លេមេគង្គ និងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈភាពជាមេដឹកនាំ ប្រាកដនិយមរបស់សម្តេច និងអនុវត្តជាក់ស្ដែងប្រកបដោយសុភវិនិច្ឆ័យ ដែលបានសាបព្រោះស្មារតីតម្លៃនៃមនុស្សជាតិ និងប្រជាធិបតេយ្យបែបពុទ្ធសាសនា ដោយការសន្ដោស មេត្តា និងគោរព ក្រោមទម្រង់ការកសាងសន្តិភាព និងផ្សះផ្សាជាតិ។ នេះជាសំណេរដដែលរបស់ប្រមុខក្រសួងមហាផ្ទៃ លោក​​ ស សុខា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម