Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានិត៖បញ្ហាគ្រឿងញៀន ការឆបោកតាមអនឡាញ ឧក្រិដ្ឋកម្មផ្សេងៗ ជាសត្រូវរបស់កងកម្លាំងដែលត្រូវតែកម្ទេចចោល

បានផុស

នៅ

ឯកឧត្ដម ហ៊ុន​ ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានចាត់ទុកបញ្ហាគ្រឿងញៀន អំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មផ្សេងៗទៀត គឺជាសត្រូវរបស់កងកម្លាំង ដែលដាច់ខាតត្រូវតែកម្ចាត់ចោល។ ឯកឧត្ដម ហ៊ុន​ ម៉ានិត ថ្លែងចាត់ទុកដូច្នេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ និងក្នុងពិធីប្រគល់អាវរងារដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅទិសយោធភូមិភាគទី៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខកងកម្លាំងទាំង៣ប្រភេទ ឯកឧត្ដម ហ៊ុ​​ន ម៉ានិត សង្កត់ធ្ងន់ដូច្នេះ៖«បញ្ហាគ្រឿងញៀន ការឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មផ្សេងៗទៀត គឺជាខ្មាំងសត្រូវរបស់យើងទាំងអស់គ្នា និងដាច់ខាតត្រូវកម្ទេចចោល។ សូមយើងរួមគ្នាដោះស្រាយបញ្ហា រួមគ្នាទទួលខុសត្រូវ សូមកុំរួមគ្នាចិញ្ចឹមបញ្ហា។»។

ជាមួយគ្នានេះ ឧត្ដមសេនីយ៍ឯក ហ៊ុន​ ម៉ានិត បានអរគុណកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមបណ្តោយព្រំដែន  ដែលបានប្រឹងប្រែង និងសហការគ្នាយ៉ាងល្អ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាគ្រឿងញៀន ជួញដូរអាវុធ និងជួញដូរមនុស្សជាដើម។

ជាពិសេស ឯកឧត្ដម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាព និងយោធិនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសុខសន្តិភាព ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាជនក្នុងគ្រាជួបគ្រោះមហន្តរាយផ្សេងៗ។

ក្រៅពីនេះ នៅក្នុងពិធីសមិទ្ធផលនានា ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ រៀបចំឡើងនៅថ្ងៃ២៤ ខែវិច្ឆិកា ឯកឧត្ដម ហ៊ុន​ ម៉ានិត បានចាត់ទុកសមទ្ធិផលនានាដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ថាបានបានបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរាជរដ្ឋាភិបាល លើទំនើបកម្មយោធា ការអភិវឌ្ឍអង្គភាពទ័ព និងសុខទុក្ខរបស់យោធិនគ្រប់រូប និងក្រុមគ្រួសារ។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំងទាំងអស់គ្រប់ពេលវេលា ពោលគឺសម្តេចទាំងទ្វេរតែងផ្តល់អាវរងារនៅរដូវរងារ និងផ្តល់អាវភ្លៀងនៅរដូវភ្លៀងធ្លាក់ជូនកងកម្លាំងទាំងអស់ជារៀងរាល់ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម