Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង ផ្ដើមផ្ដល់ថ្នាំវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច ដល់កុមារអាយុ ៩ ខែ ដល់ ៥ ឆ្នាំ

បានផុស

នៅ

មន្ត្រី​សុខាភិបាល​ខេត្ត​កោះកុង បាន​ផ្ដើម​ផ្ដល់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កញ្ជ្រឹល និង​ជំងឺ​ស្អូច ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៩ ខែ ដល់ ៥ ឆ្នាំ។ បញ្ហា​ជំងឺ ២ ប្រភេទ​នេះ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​អះអាង​ថា អត្រា​កុមារ​កើត​ជំងឺ​ស្អូច និង​កញ្ជ្រឹល តែង​កើត​មាន​រៀងរាល់​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ដំណាក់កាល​ទី ១ ដែល​មាន​រាជធានី-ខេត្ត ចំនួន ១៣ បាន​អនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កញ្ជ្រឹល និង​ស្អូច រួចរាល់​ហើយ ឥឡូវ​ដល់​ដំណាក់កាល​ទី ២ មាន​ខេត្ត​ចំនួន ១២ បន្ត​ផ្ដល់​សេវា​នេះ​បន្ត​ទៀត ក្នុង​នោះ ក៏​មាន​ខេត្ត​កោះកុង​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ថា ក្រោម​ការ​ដឹកនាំ​របស់ លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​និង​កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​អង្គការ​ដៃគូ​ជាច្រើន ដោយ​សំដៅ​ធ្វើ​យ៉ាងណា​ផ្ដល់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល និង​ស្អូច ឱ្យ​មាន​ការ​គ្របដណ្ដប់ ដើម្បី​ការពារ​កុមារ​ទាំងអស់​ទូទាំង​ប្រទេស ជៀស​ផុត​ពី​ជំងឺ​ទាំង ២ ខាង​លើ​នេះ។

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង បន្ត​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល និង​ស្អូច ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កាន់តែ​ច្រើន មិន​ថា​តែ​នៅ​ទីប្រជុំជន ឬ​ទី​ជនបទ​ដាច់​ស្រយាល​នោះ​ទេ ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​នេះ​ឱ្យ​បាន​ដល់​គ្រប់​កុមារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ខេត្ត​កោះកុង​តែម្ដង។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កោះកុង សូម​អំពាវនាវ​ដល់​ម្តាយ​ឪពុក និង​អាណាព្យាបាល​កុមារ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង នាំ​កូនចៅ មក​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់ៗ គ្នា ទៅ​តាម​ទីតាំង​សេវា​ក្នុង​ភូមិ​ឃុំ​សង្កាត់​នីមួយៗ តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​ពី​អ្នកស្ម័គ្រចិត្ត។

សម្រាប់ លោកស្រី ឈី វ៉ា អភិបាល​រង​ខេត្ត​កោះកុង ក៏បាន​ថ្លែង​អំណរ​អរគុណ​ដល់​ក្រសួង​សុខាភិ​បាល និង​អង្គការ​ដៃគូ​ផ្នែក​សុខាភិបាល ដែល​បាន​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ ២ ប្រភេទ​នេះ ដល់​កុមារ​នៅ​ខេត្ត​កោះកុង ដើម្បី​ធានា​បាន​ការ​មិន​កើត​ជំងឺ​ថ្លង់ រលាក​ស្ងួត ការ​អន់ថយ​ស្មារតី និង​ងងឹតភ្នែក​ជាដើម។

យោង​តាម​ការ​ប៉ាន់ប្រមាណ​អត្រា​គ្របដណ្ដប់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល ស្អូច នៅ​ថ្នាក់​ជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​មូលនិធិ​សម្រាប់​កុមារ នៃ​អង្គការ​សហប្រជាជាតិ (WUENIC) បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា​អត្រា​គ្របដណ្ដប់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ស្អូច ដូស​ទី ១ (MR1) មាន ៧៩% និង​អត្រា​គ្របដណ្ដប់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ស្អូច ដូស​ទី ២ មាន​តែ ៦៤% ប៉ុណ្ណោះ នៅ​ឆ្នាំ ២០២៣។

ទិន្នន័យ​នេះ​បង្ហាញ​ថា អត្រា​គ្របដណ្ដប់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ស្អូច ស្ថិត​នៅ​កម្រិត​ក្រោម​តម្រូវការ​សម្រាប់​ការ​បង្ការ​ការ​ផ្ទុះ​រាលដាល​ជំងឺ​កញ្ជ្រឹល ស្អូច និង​ការ​ជៀសវាង​ការ​ស្លាប់​ដោយសារ​ជំងឺ​កញ្ជ្រឹល ស្អូច នៅឡើយ។

គួរ​ជម្រាប​ថា នេះ​ជា​ដំណាក់កាល​ទី ២ ហើយ ដែល​មាន​ខេត្ត​ចំនួន ១២ កំពុង​ធ្វើ​យុទ្ធនាការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល និង​ស្អូច ក្នុង​នោះ​មាន​ខេត្ត​កោះកុង កំពង់ឆ្នាំង កំពត មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និង​ខេត្ត​កែប៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៦ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤៨ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៨ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម