Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ បញ្ចប់​ការ​ចុះបញ្ជី​​​ដីតំបន់ ៣ ជាដីរដ្ឋរួចរាល់ជាស្ថាពរ

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញ​ពី​លទ្ធផល​​ក្នុង​ការ​ចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹកក៏ដូចជាបឹងទន្លេសាបទាំងមូលឱ្យនៅ​គង់វង្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ជាលទ្ធផលមកទល់ពេលនេះ ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖

ក. ដីតំបន់៣ ៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ) បាន​​ចុះ​បញ្ជីដីតំបន់ ៣ ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។

ខ. ដីតំបន់២ ៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យ​ផល​ជូនប្រជាពលរដ្ឋ ដែលបាន​បង្កបង្កើនផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលបានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានប្រមាណ ២០ ម៉ឺនក្បាលដី។

គ. ដីតំបន់១ ៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បាន​​វាស់វែងរួចចំនួន ៧៦ ម៉ឺនក្បាលដី ស្មើនឹង ៨៨% នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦ ម៉ឺនក្បាលដី និងបានចេញបណ្ណរួចចំនួន ៥៨ ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ។

បើ​តាម​​មន្រ្តី​ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ទិសដៅបន្ត នឹងបន្តវាស់វែងបញ្ចប់ក្បាល​ដីក្នុងតំបន់ទន្លេសាបនៅឆ្នាំ ២០២៥ និងបន្តអនុវត្តនីតិវិធីចុះបញ្ជីនិងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជន​របស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម