Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ គ្រោង​ដាំ​ដើម​ឈើប្រណិត​​​១០ម៉ឺន​ដើម នៅ​លើ​ឧទ្យាន​ជាតិ​ រាជធានីភ្នំពេញ

បានផុស

នៅ

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គ្រោងនឹងដាំដើមឈឺប្រណិតប្រមាណ​១០ម៉ឺន​ដើម​បន្ថែម​ទៀត ​នៅលើឧទ្យានជាតិរាជធានីភ្នំពេញ ដើម្បីជាលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់បំព្រងមានជំរកពណ៌បៃតងមានបរិស្ថានល្អ និងដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅយប់ថ្ងៃទី១៣ ខែមីនានេះថា នៅពេលដ៏ខ្លីខាងមុខនេះគម្រោងរបស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃខាងមុខនេះគ្រោងនឹងដាំដើមឈើប្រភេទធ្នុងប្រមាណ ១០ម៉ឺនដើមទៀតនៅតំបន់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ លើផ្ទៃដី ៧៥ហិកតា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការគិតគូរវែងឆ្ងាយរបស់ថ្នាក់ដឹងនាំរដ្ឋបាលរាជធានីភ្នំពេញ ដោយលោក ធ្លាប់បានអំពាវនាវទៅប្រជាពលរដ្ឋ, មន្ត្រីរាជការមហាជនទូទៅ ឱ្យចេះស្រឡាញ់ដើមឈើឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង។ លោក ឃួង ស្រេង ធ្លាប់បានលើកឡើងថា ការដាំដើមឈើនៅពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាតជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានបញ្ជាក់ឱ្យដឹងនៅរាត្រីថ្ងៃទី១៣ ខែមីនានេះដែរថា កន្លងមកនេះក្រោមគំនិតផ្តួចផ្តើមរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគ្រោងដាំដើមឈើចំនួន១០ម៉ឺនដើមនៅពេលខាងមុខនេះ ដើម្បីបង្កើតឱ្យមានជម្រកបៃតងនៅរាជធានីភ្នំពេញ រដ្ឋបាលព្រៃឈើភ្នំពេញ យើងបានដាំដើម​ឈើប្រភេទធ្នង់ គគីរ នៅតាមទីសាធារណៈជាច្រើន ដូចជានៅតាមផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ)ដាំដើមធ្នុង គគីរ ១៨០០ដើម, នៅតំបន់បឹងកក់ ជាង៧០០ដើម, នៅតាមផ្លូវ៦អា ជាង១០០០ដើម, នៅតាមផ្លូវចំការដូងជាង​២០០០​ដើម, នៅតាមផ្លូវជាតិលេខ៤ ជាង៥០០ដើម, នៅវត្តភ្នៀត ជាង៩០០ដើម, នៅវត្តគល់ទទឹងជាង ១០០០ដើម,នៅក្នុងមន្ទីរពេទ្យកុមារជាតិ ជាង២០០ដើម, នៅវិទ្យាល័យសុខាភិបាការពារជាតិ ជាង៥០០ដើម និងនៅក្នុងវិទ្យាល័យដូនពេញ ជាង២០០ដើម ។

ចំណែក លោកសំ សាមុត បានឱ្យដឹងនៅរាត្រីថ្ងៃទី១៣មិនានេះថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​យក​ចិត្តទុកដាក់ណាស់លើការដាំដើមឈើប្រណិតៗនេះ ដោយកន្លងមកនេះលោកអភិបាលបានចុះផ្ទាល់ដើម្បីដាំដើមឈើនិងណែនាំឱ្យមន្ត្រីពាក់ព័ន្ធដាំផងដែរ ក្នុងនោះណែនាំឱ្យអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូន​រាជធានីភ្នំពេញ សហការជាមួយមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដាំឈើធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណពី១៥០០ដើមទៅ២០០០ដើម នៅអមសងផ្លូវ ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពី ស្ពាន ដែកចំការដូងរហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូ​ម៉ែត្រ)។​ ដាំប្រភេទឈើធ្នង់សុទ្ធ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វាចំនួន១០០០ដើម។ ដាំប្រភេទឈើននេលនៅលើផ្លូវហាណូយចំនួនជាង១៥០០ដើមជាដើម ដាំនៅលើឧទ្យានខាងលិចស្ពានជ្រោយចង្វាចំនួន៣៦០ដើម ជាដើម។

គួរបញ្ជាក់ថា ក្នុងពិធីដាំដើមឈើនាពេលកន្លងមកនេះលោក ឃួង ស្រេង បានអំពាវនាវដល់ ប្រជាពលរដ្ឋ, មន្ត្រីរាជការមហាជនទូទៅ ត្រូវចេះស្រឡាញ់ដើមឈើឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង ។ ត្រូវចូលរួមដាំបន្ថែម និងថែរក្សាដើមឈើឲ្យបានល្អនិងគង់វង់បង្កើនគំរបបៃតងឲ្យបានកាន់តែច្រើនដើម្បីរក្សាលំនឹងបរិស្ថាន និងធម្មជាតិសំរាប់ជីវិតមនុស្សសត្វ លើភពផែនដីយើងនេះឲ្យប្រកបដោយនិរន្តរភាព និងស្រស់បំព្រងគ្រប់រដូវកាល ។ ព្រៃឈើពិតជាបានចូលរួមចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម វប្បធម៌ទេសចរណ៏ និងការសិក្សាស្រាវជ្រាវប្រពន្ធ័ការពារដីនៅទីជំរាល និងប្រពន្ធ័ការពារជីវចំរុះជាដើម។

ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឲ្យមានទឹកជំនន់ខ្យល់កន្ទ្រាក់ រន្ទះនិងរាំងស្ងួត,បាត់បង់មច្ចាជាតិគ្រប់ប្រភេទ និងអាចបង្កទៅជាវាលរហោឋាន ធ្លាក់ចុះគុណភាពដីជាដើម។ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមដាំ ដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អទុកសំរាប់កូនចៅយើងជំនាន់ក្រោយទៀត ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ៕

អត្ថបទ៖ ស្រីរីត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ច្រកត្រពាំងស្រែ
ព័ត៌មានជាតិ១១ នាទីutes មុន

ច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង ​សិក្សា​កំណត់ទីតាំង​សាងសង់ ប្រើប្រាស់​ហិរញ្ញប្បទានធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី

សេដ្ឋកិច្ច១៣ នាទីutes មុន

កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានក្នុងអត្រា ៦,៥% ក្នុងរយៈពេលខ្លី និងមធ្យម

ជីវិតកម្សាន្ដ៣១ នាទីutes មុន

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ៤៦ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម២៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម