ព័ត៌មានជាតិ
អ្នកឧកញ៉ា សំ សុខនឿន តម្កល់សៀវភៅ«គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន
អ្នកឧកញ៉ា សំ សុខនឿន ប្រគល់សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» ចំនួន ៥ច្បាប់ ជូនបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈ លោក នៅ វណ្ណា ដែលជាប្រធានបណ្ណាល័យ។

ពិធីប្រគល់-ទទួល បានធ្វើឡើងនារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អ្នកឧកញ៉ា សំ សុខនឿន អះអាងថា ការប្រគល់សំណៅឯកសារពាក់ព័ន្ធនឹងការកសាងគ្រឹះក្នុងវិស័យអចលនទ្រព្យ ដឹកនាំជីវិត និងអាជីវកម្មរបស់របស់លោកដល់បណ្ណាល័យសម្ដេចតេជោ ហ៊ុន សែន គឺដើម្បីតម្កល់ជាប្រយោជន៍ដល់ការសិក្សាជ្រាវរបស់សិស្ស និស្សិត បញ្ញវ័ន សាស្រ្តាចារ្យ និងមហាជន ទុកជាឯកសារបន្ថែម។

សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» របស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបោះពុម្ពកាលពីអំឡុងដើមខែវិច្ឆិកា កន្លងទៅ។
សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ជាសៀវភៅដែលសរសេរឡើងជាមួយនឹងខ្លឹមសារចំណេះដឹងផ្នែកអចលនទ្រព្យ។ សៀវភៅនេះប្រៀបដូចជាទុនសំខាន់ ដែលអាចឲ្យមនុស្សម្នាក់ៗស្វែងយល់យ៉ាងត្រឹមត្រូវលើការវិនិយោគផ្សេងៗ។

គួរឱ្យដឹងថា បន្ទាប់ពីសៀវភៅនេះត្រូវបានបោះពុម្ពឡើង បុគ្គលល្បីឈ្មោះ ព្រមជាមួយឧកញ៉ាដែលរកស៊ីជំនួញធំៗដូចគ្នាដូចជា ឧកញ៉ា អ៉ឹង លីហួត ដែលជាអ្នកជំនួញជោគជ័យ និងចាស់វស្សាម្នាក់នៅកម្ពុជា, សេដ្ឋីនីវ័យក្មេង ឡេង ដាវី ប្រធានក្រុមហ៊ុន Rithy Granite Cambodia ដែលជាកូនស្រីឧកញ៉ា ឡេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ឡេង ឬទ្ធី គ្រុប, អ្នកជំនាញ និងអ្នកវិនិយោគក្នុងវិស័យអប់រំ ឧកញ៉ា ជា ដាណា អគ្គនាយកសាលាអន្តរជាតិ Westland International School និងអគ្គនាយកនៃក្រុមហ៊ុន Ritaro D&P Capital, អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់បុរី KK The Residence 598 និងបុរី KC ព្រែកព្នៅ បានចាប់អារម្មណ៍ជាវសៀវភៅមួយនេះយកទៅអានផងដែរ៕





-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ