ព័ត៌មានជាតិ
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនប្ដូររដ្ឋាភិបាលថ្មី ប៉ុន្តែមិនបោះបង់កម្ពុជាចោលឡើយ
លោកស្រី ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានគូសបញ្ជាក់ថា ថ្វីត្បិតតែជប៉ុនប្ដូររដ្ឋាភិបាលថ្មី ក៏ប៉ុន្តែជប៉ុនមិនប្ដូរជំហរទំនាក់ទំនងការទូតជាមួយកម្ពុជាឡើយ។ លោកស្រីអនុរដ្ឋមន្ត្រីការបរទេស ថែមទាំងបានបញ្ជាក់ពីការថែរក្សាទំនាក់ទំនងចាស់ឱ្យបានល្អ និងពង្រីកកម្រិតទំនាក់ទំនងថែមទៀត។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បញ្ជាក់ដូច្នេះនៅក្នុងពេលដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យជួបពិភាក្សាការងារ នៅខេត្តសៀមរាប ក្រៅកិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពីពិភពលោកមួយគ្មានមីន។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-1292-1024x617.png)
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួបរវាងសម្ដេចធិបតី និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុនសរសេរថា៖«លោកស្រីអនុរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រីនៅពេលនេះ គឺធ្វើឡើងក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ហើយលោកស្រីក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីក បន្ថែមទៀត»។
តាមរយៈជំនួបនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា លោកស្រីអនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន ដែលកន្លងមក ជប៉ុនបានចូលរួមចំណែកនៅក្នុងការកសាងសមត្ថភាពដល់កម្ពុជា ហើយកម្ពុជាបានវិវត្តន៍ខ្លួនក្លាយជាប្រទេសរួមចំណែកកសាងសមត្ថភាពទៅដល់ប្រទេសដទៃទៀត ក្នុងសកម្មភាពបោសសម្អាតមីននេះ ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-1293-1024x681.png)
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចសព្វថ្ងៃនេះ។
សម្ដេចបវរធិបតី ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-1295-1024x879.png)
សម្ដេចបវរធិបតី និងលោកស្រីអនុរដ្ឋមន្ត្រី ក៏បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងសកម្មភាពមីន ជាដើម។
គួរឱ្យដឹងថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥៣ ដែលគិតពេលបច្ចុប្បន្នមានអាយុកាល៧១ឆ្នាំទៅហើយ។ នៅក្នុងឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងកម្ពុជា មានអាយុកាល៧០ឆ្នាំ ភាគីទាំងពីរបានប្រកាសតម្លើងកម្រិតទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»៕
ដោយ៖ ង៉ិល ណារ៉ាត់
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-1294-1024x681.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៧ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត