Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាលដើរតួជាបុគ្គលិកមណ្ឌលសុខភាពបម្រើសេវាជូនពលរដ្ឋនៅខេត្តសៀមរាប

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដើរតួជាបុគ្គលិក
នៅមណ្ឌលសុខភាពសៀមរាប ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដោយឥតគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងដែលលោករដ្ឋមន្ត្រីក្លែងខ្លួនជាបុគ្គលិកមណ្ឌលសុខភាព គឺដើម្បីសង្កេតដំណើរការមកទទួលសេវារបស់អ្នកជំងឺ និងសមត្ថភាពមន្រ្តីសុខាភិបាលចូលរួមពិនិត្យព្យាបាល ដោយប្រឡូកជាក់ស្តែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
ពិនិត្យផ្នែកសំខាន់ៗ ដូចជាឱសថស្ថាន កន្លែងចាក់វ៉ាក់សាំង ផ្នែកសម្រាល និងរោគស្រ្តី ចូលរួមផ្តល់យោបល់
ក្នុងវគ្គបណ្តុះបណ្តាលលើកកំពស់សមត្ថភាពបុគ្គលិកសុខាភិបាលទាំង ៣២ឃុំ សង្កាត់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប និងផ្តល់ចំណាត់ថ្នាក់មណ្ឌលសុខភាពសៀមរាប ជាគំរូក្នុងការរក្សាអនាម័យល្អ និងសេវាសមរម្យ។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរដល់មន្រ្តីសុខាភិបាលប្រកបដោយសមត្ថភាព និងការប្តេជ្ញាចិត្ត និងបានជូនពរបុគ្គលិកសុខាភិបាលទទួលបានសុខភាពល្អ និងជោគជ័យក្នុងការបម្រើសេវាសុខាភិបាលមានប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានចុះឆ្មក់ទាំងយប់ត្រួតពិនិត្យមើលមន្រ្តី និងបុគ្គលសុខាភិបាលប្រចាំការនៅមណ្ឌលសុខភាពចំនួន៣កន្លែងនៅខេត្តសៀមរាប ដើម្បីពិនិត្យដំណើរការមណ្ឌលសុខភាពសំដៅធានាឱ្យបានការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍។

មណ្ឌលសុខភាព ចំនួន ៣កន្លែងរួមមាន មណ្ឌលសុខភាពមណ្ឌល១ វេលាម៉ោងប្រមាណ ៩យប់ ២មណ្ឌលសុខភាព នគរធំ វេលាម៉ោងប្រមាណ១០យប់ និងមណ្ឌលសុខភាពអង្គរធំវេលាម៉ោងប្រមាណ ១១យប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម