Connect with us

ព័ត៌មានជាតិ

​​គិត​មកដល់ពេលនេះ មាន​ពលរដ្ឋ​ជិត ១ ម៉ឺន​គ្រួសារ បាន​​ស្ម័គ្រចិត្តទៅ​រស់នៅ​តំបន់​អភិវឌ្ឍ​រុនតាឯក និង​ពាក់ស្នែង

បានផុស

នៅ

ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ ឱ្យកាន់តែប្រសើរក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន សហគមន៍ និងអង្គការពាក់ព័ន្ធ បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ដែលប៉ះពាល់ដល់ប្រាង្គប្រាសាទ បុរាណដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប ក្នុងនោះ​បាន​ចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាល​​ដី​កសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពារទី២ នៃភូមិបុរាណទាំង ១១៤ ភូមិ នៅក្នុង​តំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈរលើគោលដៅលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តប្តូរទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំង២ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និង​គោលនយោបាយ​ផ្សេងទៀត​ជាដើម។

យោង​តាម​របាយការណ៍​​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ដែល​រៀបចំកាលពីម្សិលមិញបានបង្ហាញថា​ មកដល់ពេលនេះមានគ្រួសារប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកគោលនយោបាយជាដីឡូត៍ទៅរស់នៅទីតាំងអភិវឌ្ឍ​ថ្មីសរុប​មាន​ចំនួន​ ៩ ៩០៤ គ្រួសារ ក្នុងនោះទៅតំបន់អភិវឌ្ឍរុនតាឯក​ចំនួន ៥ ៨៦៥ គ្រួសារ (ទទួលបានបណ្ណកម្មសិទ្ធិលើដីឡូត៍ ៥ ៦៨៦) និងតំបន់អភិវឌ្ឍពាក់ស្នែង​ចំនួន ៤ ០៣៩គ្រួសារ។

យោងតាមអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចកែប្រែតំបន់​រុនតាឯក នៅ​ក្នុង​ខេត្ត​សៀមរាប​ ទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ។

ក្រុងរុនតាឯកតេជោសែននៃខេត្តសៀមរាប​កាត់​យក​ឃុំចំនួន​ពីរ​ គឺ​ឃុំ​រុនតាឯកពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង រៀបចំ​បង្កើត​ជា​សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ខណៈ​ទីតាំងរដ្ឋបាល​ស្ថិតនៅក្នុង​​សង្កាត់រុនតាឯក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម