Connect with us

ព័ត៌មានជាតិ

លោក យស ផានីត្តា ជាប់ជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ជំនួសលោក​ ធន់ វឌ្ឍនា

បានផុស

នៅ

លោក យស ផានីត្តា ក្លាយជាប្រធានគណៈកម្មការទី២ របស់ព្រឹទ្ធសភា ជំនួសលោក ធន់ វឌ្ឍនា ដែលត្រូវទៅកាន់មុខតំណែងថ្មី ជាអនុប្រធានទី២ នៃព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជ្រើសរើសប្រធានថ្មីរបស់គណៈកម្មការទី២ ព្រឹទ្ធសភា នាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការកែសម្រួលក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ព្រឹទ្ធសភា ដោយក្នុងនោះ លោក អ៊ុច បូររិទ្ធ អតីតអនុប្រធានទី២​ ព្រឹទ្ធសភា ត្រូវបានជ្រើសរើសជាអនុប្រធានទី១ ខណៈលោក ធន់ វឌ្ឍនា ដែលជាអតីតប្រធានគណៈកម្មការទី២ ត្រូវជ្រើសឱ្យធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភាវិញ។

តំណែងអនុប្រធានព្រឹទ្ធសភាទាំងពីរ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជ្រើសរើសនៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ក្រោមអធិបតីភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានសមាជិកចូលរួម ៥៨រូប។ ក្រៅពីការបោះឆ្នោតជ្រើសរើសអនុប្រធានព្រឹទ្ធសភា សម័យប្រជុំពេញអង្គ ក៏បានបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា នីតិកាលទី៥ ផងដែរ គឺលោក យស ផានីត្តា។

បន្ទាប់ពីការបោះឆ្នោតដោយសម័យពេញអង្គព្រឹទ្ធសភារួចមក នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ដដែល គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ក៏បានបន្តរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណៈកម្មការនេះ។ តាមរយៈលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុង លោក យស ផានីត្តា ត្រូវបានជាប់ឆ្នោតជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា។

គួរជម្រាបថា គណៈកម្មការទី២ នៃព្រឹទ្ធសភា មានសមាសភាពចំនួន ៥រូប គឺ៖ លោក យស ផានីត្តា ជាប្រធាន លោក ឈួន ឡេង ជាអនុប្រធាន លោក គិន ណែត ជាលេខាធិការ ព្រមទាំងលោកស្រី អ៊ុក ម៉ាលី និងលោក ញ៉ូវ សុង ជាសមាជិក។ មុនជ្រើសរើសឱ្យកាន់ជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា លោក យស ផានីត្តា មានតួនាទីជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម