ព័ត៌មានជាតិ
កសិករក្នុងខេត្តត្បូងឃ្មុំ ចាប់ផ្ដើមបង្កបង្កើនផលស្រូវប្រាំងលើផ្ទៃដីជាង៦ពាន់ហិកតានៅឆ្នាំ២០២៤នេះ
កសិករ១០ភូមិ ក្នុងឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ និយមដាំស្រូវពីរមុខ គឺប្រភេទពូជស្រូវ៥១ និងពូជ៥៤ ព្រោះវាឲ្យផលល្អ បាយទាន់ឆ្ងាញ់ វាឲ្យផលក្នុង១ហិកតាមិនក្រោម៦តោននោះទេ។ ការបង្កបង្កើនផលស្រូវប្រដេញទឹកនាពេលបច្ចុប្បន្ននេះបានប្រមាណលើផ្ទៃដីជិត៣០០ហិកតាហើយ ។

លោក ភិន ឈុន មេឃុំទន្លេបិទ បានបញ្ជាក់ឲ្យដឹងថា ប្រជាកសិករនៅក្នុងឃុំទន្លេបិទ មានចំនួន១០ភូមិរួមមាន. ភូមិទួលគរ ភូមិទួលខ្សាច់ ភូមិព្រែកជីក ភូមិដូនម៉ៅក្រោម ភូមិដូនម៉ៅលើ ភូមិទន្លេបិទ ភូមិយាយស ភូមិអន្លង់ពោង ភូមិជ្រោយស្រឡៅ និងភូមិអំពិលជ្រុំ។ នៅលើផ្ទៃដីទំហំជិត៣០០ហិកតា ដោយកសិករដាំ១ឆ្នាំ២ដង ព្រោះឃុំទន្លេបិទ បានកសាងទំនប់បង្ហៀរទឹកទប់ទឹកសម្រាប់ស្រោចស្រពទឹកដល់កសិករក្នុងការដាំដុះស្រូវប្រាំងនេះផងដែរ។

លោក ដុក សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្តបានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងកសិករបានដាំលើផ្ទៃដីអនុវត្តបាន ៦ ១០០ហិកតា ស្មើនឹង ៣៩,៤៤%នៃផែនការ ១៥ ៤៦៥ហិកតា ។ ការបង្កបង្កើនផលស្រូវនៅក្នុងខេត្តទាំង៧ស្រុក/ក្រុង ស្រុកដែលបានច្រើនជាងគេគឺ ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលទិន្នផលក្នុង១ហិកតាមិនក្រោម៦តោននោះទេ ចំពោះតម្លៃវិញកសិករលក់ក្នុង១គីឡ្រូក្រាមស្រូវ ពី១ពាន់រៀល ទៅ១ពាន់១០០រៀល ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល