ព័ត៌មានជាតិ
ផ្លូវលំមួយខ្សែប្រវែងជាង ១៥ គ.ម គ្រោងបើកការដ្ឋានក្រាលកៅស៊ូ នៅដើមឆ្នាំ២០២៥
គម្រោងសាងសង់ផ្លូវលំមួយខ្សែ ចាប់ពីភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ តភ្ជាប់ទៅភូមិទ្រាប ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មានប្រវែង ១៥.៨គីឡូម៉ែត្រ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋាននៅដើមឆ្នាំ២០២៥។ នេះយោងតាមការឲ្យដឹងពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។


កន្លងមកផ្លូវនេះ ស្ថិតនៅក្នុងគម្រោងថែទាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ហើយនៅចំពោះមុខគ្រោងនឹងបើកការដ្ឋានចាក់កៅស៊ូនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
ប្រភពដដែលបានបញ្ជាក់ថា ការបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែនេះយ៉ាងយូរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ អាចនឹងមានក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ នឹងចូលមកកែលំអរផ្លូវនេះឡើងវិញ។
ចំពោះផ្លូវនេះដែរសូមបញ្ជាក់ថា ជាផ្លូវក្រោមកម្ចីរបស់ធនាគាពិភពលោក ក្រោមការអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះភាពយឺតយ៉ាងក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ គឺដោយសារខ្សែផ្លូវដែលកម្ចីពីធនាគាពិភពលោកយកមកធ្វើនេះ មានទាំងអស់ ១៤ខ្សែ ក្នុងខេត្តក្រចេះ មានប្រវែងសរុប ១៣៤.៤គីឡូម៉ែត្រ ហើយនៅក្នុងនោះគ្របដណ្ដប់ចំនួន ៣ស្រុក រួមមាន ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកស្នួល។ នៅក្នុងនោះ ស្រុកចិត្របុរី មានខ្សែផ្លូវចំនួន ១០ ខ្សែ ឆ្លងកាត់ ៨ឃុំ លើកលែកឃុំបុសលាវនិងឃុំកោះច្រែងចេញ។ ហើយ ១៣៤គីឡូម៉ែត្រនេះ ត្រូវបានបែងចែកចេញជាពីរកញ្ចប់ ដោយសារវាមានទំហំធំ ចឹងពីរកញ្ចប់នោះ ក្នុងមួយកញ្ចប់មាន ៦ ខ្សែផ្លូវ និងមួយកញ្ចប់ទៀតមាន ៨ ខ្សែផ្លូវ។ កញ្ចប់ដែលមាន ៦ ខ្សែផ្លូវនេះ បានបើកការដ្ឋានឈួសឆាយកែលំអររួចរាល់អស់ហើយ។
ដោយឡែកកញ្ចប់ដែលមាន ៨ ខ្សែផ្លូវ ផ្លូវពីសាលាឃុំថ្មីបុកទៅភូមិមាសនៅមិនទាន់បើកការដ្ឋាននៅឡើយទេ តែចំពោះមុខនេះ ខាងមន្ទីរអាចបញ្ជាក់បានត្រួសៗថា មានក្រុមហ៊ុនដែលបានឈ្នះការដេញថ្លៃ។ អីចឹងនៅក្នុងដំណាក់កាលអន្តរកាលនេះ គឺទុកពេលឲ្យខាងក្រុមហ៊ុនរៀបចំក្រុមការងារ និងក្រុមបច្ចេកទេស ព្រមទាំងក្រុមពាក់ព័ន្ធផ្សេងៗទៀតដើម្បីកំណត់កាលបរិច្ឆេតហើយចុះមកធ្វើផ្លូវនោះតែម្តង៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ