ព័ត៌មានជាតិ
ក្រសួងអប់រំ បានប្រកាសពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសថៃ
កាលពីពេលថ្មីៗ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ក្រោមគម្រោងព្រះរាជូបត្ថម្ភដល់កម្ពុជា ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន៥៥កន្លែង សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជាង២០គ្រឹះស្ថានសិក្សាក្នុងប្រទេសថៃ។

តាមការប្រកាស អាហារូបករណ៍នេះត្រូវរៀបចំជា២ជំហាន តាមសំណើរភាគីថៃ ដោយជំហានទី១ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសយកបេក្ខជន ២៥០នាក់ ដើម្បីចូលរួមប្រឡង។ ជំហានទី២ គឺការសម្ភាស ដែលសហការរៀបចំដោយក្រសួងអប់រំ និងភាគីគម្រោងក្នុងសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានដូចជា បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ (ភ្ជាប់មកជាមួយព្រឹត្តិបត្រពិន្ទុ) មានអាយុយ៉ាងតិច ៤០ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ សរសេរ CV ជាភាសាអង់គ្លេស ឬថៃ មានបទពិសោធការងារយ៉ាងតិច២ឆ្នាំ និងមានសុខភាពល្អ ទាំងកាយសម្បទា និងសិតបញ្ញា។ ចំពោះវិញ្ញាដែលត្រូវប្រឡងមានដូចជា ចំណេះដឹងទូទៅ និងភាសាអង់គ្លេសរយៈពេល ១ម៉ោង ៣០នាទីដូចគ្នា។
រីឯ លក្ខខណ្ឌសម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រវិញ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របាក់ឌុប ឬសញ្ញាបត្រសមមូល មានអាយុយ៉ាងតិច២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) និងមានសុខភាពល្អ ទាំងកាយសម្បទា និងសិតបញ្ញា។ វិញ្ញាសារដែលត្រូវប្រឡង គឺគណិតវិទ្យា រយៈពេល១ម៉ោង ៣០នាទី និងភាសាអង់គ្លេស ១ម៉ោង ៣០នាទី។
ចំពោះសម័យប្រឡង ក្រសួងនឹងរៀបចំនៅថ្ងៃតី១៥ ខែធ្នូ ឆ្នាំ២០២៤ ចំណែកមណ្ឌលប្រឡង ក្រសួងនឹងប្រកាសនាពេលក្រោយ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ ( https://me-qr.com/HRTZO2Sx ) ផុតកំណត់ទទួលពាក្យ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤៕



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង