ព័ត៌មានជាតិ
សួនសង្រ្គោះសត្វព្រៃ ល្បីទាក់ទាញទេសចរនៅមណ្ឌលគិរី ជិតប្ដូរទីតាំងថ្មីហើយ
សួនសង្រ្គោះសត្វព្រៃ មយូរ៉ា ដែលស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គ្រោងប្ដូរទៅកាន់ទីតាំងថ្មី នាពេលឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងកាន់តែច្រើន។ នេះបើតាមកាឲ្យដឹងពីលោក ជឿន ផា អ្នកមើលថែទាំសត្វព្រៃ នៅក្នុងសួនសង្រ្គោះសត្វព្រៃមយូរ៉ា។

មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី សួនសត្វមយូរ៉ា បានទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនា និងថតរូបជាមួយសត្វព្រៃ អស់រយៈពេលជាង ៨ឆ្នាំមកហើយ។ សួនសត្វនេះ លាតសន្ធឹងលើផ្ទៃដីសរុបជាង ១០ហិកតា និងមានសត្វចំនួន ៤ប្រភេទ គឺសត្វប្រើស ២៤ក្បាល ឈ្លូស ១ក្បាល ជ្រូកព្រៃ ៦ក្បាល និងក្ងោក ៩ក្បាល។ ប៉ុន្តែបើតាមការឲ្យដឹងពីលោក ជឿន ផា សួនសត្វនេះ មិនសូវមានអ្នកទស្សនាប៉ុន្មានទេ នារយៈពេលចុងក្រោយនេះ។

អ្នកថែទាំប្រចាំសួនសត្វដដែល បានបញ្ជាក់ដែរថា សត្វព្រៃទាំងអស់នឹងប្ដូរទៅកាន់ទីតាំងថ្មី នៅឯរមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ដោយសារទីតាំងបច្ចុប្បន្ននៅឆ្ងាយពីទីប្រជុំជន និងតំបន់ទេសចរណ៍។ យ៉ាងណាក្ដី លោកមិនទាន់អាចបញ្ជាក់បានទេ ពីពេលវេលាជាក់លាក់នៃការផ្លាស់ប្ដូរទីតាំងនេះ។ ការផ្លាស់ប្ដូរនេះ គឺចំពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានប្រកាសពីគម្រោងថ្មី ៣ ដែលក្នុងនោះ ក៏មានគម្រោងបង្កើតសួនសត្វថ្មីផងដែរ។ គម្រោងថ្មី២ទៀត គឺគម្រោងស្ពានកញ្ចក់ និងគម្រោងផ្លូវជិះម៉ូតូកង់បួន ATV ទៅកាន់ទឹកធ្លាក់ទី៣៕
អត្ថបទ៖ រៀម សុខហេង




-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច