ព័ត៌មានជាតិ
ចិន ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ដល់និស្សិតកម្ពុជា ៦៥ នាក់
រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ដល់និស្សិតកម្ពុជា ចំនួន ៦៥ នាក់ ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី ២៥ វិច្ឆិកា លោកបណ្ឌិត ជូន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ ក្រសួង នឹងធ្វើការប្រឡងជ្រើសរើសនិស្សិត ចំនួន ៦៥ នាក់ ជាបេក្ខភាពទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ចំពោះសោហ៊ុយធ្វើដំណើរទៅមក កម្ពុជា ចិន កម្ពុជា ជាបន្ទុករបស់សាមីជន រីឯការចំណាយផ្សេងៗ ដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។ ចំពោះមុខជំនាញសិក្សារួមមាន វិទ្យាសាស្ត្រវិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ ព័ត៌មានវិទ្យា ។ល។
លោកបានបន្តថា លក្ខខណ្ឌ នៃការចុះឈ្មោះជាបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor) មានអាយុយ៉ាងច្រើន ៣៥ ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូណ៌ ទាំងកាយសម្បទា និងសតិបញ្ញា។

ចំណែកថ្នាក់បរិញ្ញាបត្រមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូលមានអាយុក្រោម ២៥ ឆ្នាំ មានលិខិតបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិន HSK3 និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។
លោកបានបន្តទៀតថា កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យពាក្យសុំប្រឡង នឹងចាប់ទទួលពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង ០០ នាទី នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋានអគារលេខ ២៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ចម្ងាយប្រហែល ៥០ ម៉ែត្រ)។

កាលបរិច្ឆេទ នៃការប្រឡង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥។ រីឯ មណ្ឌលប្រឡង នឹងជូនដំណឹងនាពេលក្រោយ។ វិញ្ញាសាប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួមមាន ភាសាអង់គ្លេស និងវប្បធម៌ទូទៅ។ សម្រាប់ថ្នាក់បរិញ្ញាបត្ររួមមាន គណិតវិទ្យា និងវប្បធម៌ទូទៅ។
ផ្អែកលើលទ្ធផលប្រឡង ក្រសួង នឹងជ្រើសរើសបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣០ នាក់ និង ថ្នាក់បរិញ្ញាបត្រ ចំនួន ៣៥ នាក់ បញ្ជូនទៅឱ្យស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនីតិវិធី និងសម្រេចចុងក្រោយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ