ព័ត៌មានជាតិ
ខេត្តស្វាយរៀង បើកសិក្ខាសាលាស្តីពី«ការជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារកាណាដា»
លោក សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចូលរួមបើកសិក្ខាសាលាស្តីពី«ការជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារកាណាដា»នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។

លោក អុប ណាន អនុប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង បានលើកឡើងឱ្យដឹងថា នៅក្នុងទូទាំងខេត្ត មានក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីពាណិជ្ជកម្មសរុបចំនួន ១,៥២៩ ក្នុងនោះ ក្រុមហ៊ុនមានចំនួន ៦០៣ និងសហគ្រាសឯកបុគ្គលមានចំនួន៩២៦។ ជាមួយគ្នានេះ ក៏មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៤៨រោងចក្រ និងសហគ្រាស គ្រឹះស្ថានសរុប ចំនួន២៤៧ កន្លែង ដែលមានកម្មករកំពុងបម្រើការងារសរុបចំនួន ១០៥,៤០៧ នាក់។

ចំណែក លោក សេង សីលា អភិបាលរងខេត្តវិញ បានអះអាងថា ក្នុងពេលបច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចកំពុងដំណើរការចំនួន៩ និងតំបន់ជាច្រើនទៀត ត្រៀមបើកដំណើរការ ដែលមានរោងចក្រសហគ្រាសសរុបចំនួន ៣០៣ រោងចក្រ សហគ្រាស កំពុងដំណើរការផលិតកម្ម ដែលស្រូបកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០០,០០០នាក់។ លោកក៏បានថ្លែងអរគុណដល់ក្រសួងពាណិជ្ជ ដែរតែងបានយកចិត្តទុកដាក់រៀបចំឱ្យមានសិក្ខាសិលាការជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារបរទេស គឺបានជួយពង្រឹងសមត្ថភាពរោងចក្រសហគ្រាស ក្នុងការបំពេញបែបបទ និងលក្ខខណ្ឌក្នុងការនាំទំនិញទៅប្រទេសកាណាដា។ បន្ថែមលើនេះ លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមនៅក្នុងពិធីនេះ ឱ្យយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងធ្វើការពង្រឹងគុណភាពទំនិញ សម្រាប់នាំចេញទៅក្រៅប្រទេសឱ្យត្រូវតាមស្តង់ដារ។

ដោយឡែក លោក សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ ជាការរួមចំណែកមួយក្នុងការបញ្ជ្រាបពុទ្ធិ បទពិសោធន៍ពីវាគ្មិន បច្ចុប្បន្នភាពព័ត៌មានថ្មីៗអំពីផលិតផលសក្តានពល ឱកាសទីផ្សារនាំចេញ និងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ជូនដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្ម និងអាជីវកម្មដែលកំពុងប្រកបរបរទទួលទានតាមបណ្តាខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។

លោក សំ សិទ្ធិស័ក្តិ បានបញ្ជាក់ថា ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧របស់កម្ពុជា បន្ទាប់ពីប្រទេសចិន វៀតណាម សហរដ្ឋអាមេរិក ថៃ ជប៉ុន និងឥណ្ឌូនេស៊ី។ ផលិតផលនាំចេញច្រើនជាងគេរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប វាយនភណ្ឌ និងកៅស៊ូ។ កម្ពុជាបច្ចុប្បន្ន ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអនុគ្រោះពន្ធឯកតោភាគីរបស់ប្រទេសកាណាដា ដូចជាពន្ធអនុគ្រោះទូទៅ (GSP) និងពន្ធប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលផ្តល់ឱ្យនូវការកាត់បន្ថយពន្ធ និងគ្មានកូតាសម្រាប់ផលិតផលភាគច្រើននៃបន្ទាត់ពន្ធគយលើការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច៕
ដោយ៖ ភក្ដី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?