Connect with us

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី កំពុង​អនុវត្តលក្ខខណ្ឌប្រើប្រាស់ដីធ្លីនៅភូមិទាំង ១១៤ ​ក្នុង​តំបន់​ឧទ្យានអង្គរ សំដៅ​បញ្ចប់បញ្ហារសើប

បានផុស

នៅ

បើ​តាម​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរោបនីយកម្ម និង​សំណង់ នា​រសៀល​ថ្ងៃ​ទី ​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​គូស​បញ្ជាក់​ថា ក្នុង​គោលដៅ​បញ្ចប់​ភាព​រសើប​​ពាក់ព័ន្ធការចុះបញ្ជីដី​ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​ដីបុរាណដ្ឋាន​នៅ​តំបន់រមណីយដ្ឋានឧទ្យានអង្គរ បច្ចុប្បន្ន​ក្រសួង​បាន​​កំពុង​រៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីធ្លីនៅក្នុងភូមិទាំង ១១៤ នៃតំបន់ឧទ្យានអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​នៃ​ការអនុវត្ត​ការ​ងារ​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រៀបចំ​ដែន​ដី លោក សាយ​ សំអាល់ បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​​ការងារ​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភព​​លោក​អង្គរ ក្រសួង​បាន​សហការ​ជា​មួយ​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ និង​រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំវេទិកា​ពិគ្រោះ​យោបល់ស្តីពី “ការគ្រប់គ្រង តំបន់បេតិកភណ្ឌពិភពលោក អង្គរ” និងបានចុះជួបផ្ទាល់ជាមួយ​ពលរដ្ឋរស់នៅក្នុងភូមិទាំង ១១៤ ក្នុង​តំបន់​ឧទ្យានអង្គរ ដោយ​កំណត់​បាន​នូវ​បញ្ជី​បញ្ហា សំណូមពរ មតិយោបល់ និង​អនុសាសន៍សំខាន់ៗ សម្រាប់​កិច្ចការពារ ថែរក្សា គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍតំបន់សៀមរាប-អង្គរ ផង និងដើម្បីលើក កម្ពស់​ជីវភាពរស់​នៅរបស់​ប្រជាពលរដ្ឋ​។

ជាក់​ស្តែងជុំ​វិញ​បញ្ហា​មួយ​ចំនួន​ដែល​បាន​កើត​មាន​ឡើង​ និង​នៅ​មិន​ទាន់​ដោះ​ស្រាយ​បាន​នៅ​ឡើយ ក្រសួង​ក៏​បានកំពុង​រៀបចំ​​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ដីធ្លី​នៅ​ក្នុង​ភូមិ​ទាំង ១១៤ នៃ​តំបន់​ឧទ្យាន​អង្គរ ដោយ​សហការ​ជា​មួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​ជំរុញ​ការ​រៀបចំ​កសាង​​ផែនការ​ប្រើប្រាស់​ដី ការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ ប្រជាពលរដ្ឋ និងទីតាំង​បុរាណដ្ឋាន​ក្នុង​ខេត្ត​សៀមរាប។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ការ​ងារ​នេះ ក្រសួងរៀបចំឡើងក្នុងគោលដៅ​ដើម្បី​បញ្ចប់​ភាពរសើប​នៅ​តំបន់​ទាំង ១១៤ នេះ​ពាក់ព័ន្ធការចុះ​បញ្ជី​ដី​ប្រជាពលរដ្ឋនៅក្បែរទីតាំងដីបុរាណដ្ឋាន លើក​កម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន ជម្រើស​មុខរបរបន្ថែម និង​ការតភ្ជាប់ទីផ្សារ ពិសេស ជំរុញ​ការផ្សព្វផ្សាយ​អំពី​ស្មារតី​នៃ​​ដួង​ព្រលឹង​​អង្គរ​ឱ្យ​បាន​កាន់​​តែ​ទូលំទូលាយ តាមរយៈ​ការរៀបចំ សៀវភៅ​ស​ស្តីពីអង្គរ»។

គួរ​បញ្ជាក់​ថា មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា​បាន​កំណត់ ១១,៥៥៩ ទីតាំង ជា ដីបុរាណដ្ឋាន ដែល​ពាក់ព័ន្ធ​នឹងទីតាំង​ដី​ប្រជាពលរដ្ឋ ៥៦,៦៩៤ ក្បាលដី ក្នុងនោះ ក្រសួង បាន​ពិនិត្យ​និងសម្រេចលើទីតាំង​បុរាណដ្ឋាន​ចំនួន ១២១ទីតាំងផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង៩ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេដ្ឋកិច្ច២៧ នាទីutes មុន

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម