Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យបន្តរឹតបន្តឹងវិធានការច្បាប់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសបន្តរឹតបន្តឹងវិធានការច្បាប់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ កុំឱ្យរួចពីសំណាញ់ច្បាប់ឱ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខ្វាយខ្វល់ចំពោះសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលបានរងរបួស និងបាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំរៀងរាល់ថ្ងៃ។

ឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល៩ខែ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានកត់សម្គាល់កត្តាចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានចំនួន២ គឺកត្តាមនុស្ស និងកត្តាយានយន្ត។

ក្នុងន័យនេះ លោក បានជំរុញឱ្យថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បង្កើនការអប់រំផ្សព្វផ្សាយ ត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍ ព្រមទាំងជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការសកម្មភាព ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ពីលទ្ធផលក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤កន្លងទៅនេះ ដែលគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បានបន្តជំរុញការងារយ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ រួមមានការចាត់តាំងអនុវត្តយ៉ាងសកម្មផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១- ២០៣០ ការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ ការបន្តរឹតបន្តឹងអនុវត្តច្បាប់ បន្តផ្សព្វផ្សាយអប់រំច្បាប់ ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កិច្ចប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ការគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ បន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការបង្កើនទំនាក់ទំនងជាតិ និងអន្តរជាតិលើវិស័យសុវត្ថិភាពចរាចរណ៍។

ផ្អែកតាមរបាយការណ៍​ ក្នុងឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះគួរឱ្យកត់សម្គាល់ ទោះបីជាកំណើននៃការប្រើប្រាស់យាន្តយន្តមានការកើនឡើង និងធ្វើឱ្យមានភាពមមាញឹកនៅតាមដងផ្លូវក្តី។ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន១៩៧លើក ស្មើ ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១ ១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ ៩% (២៩៦២នាក់/៣២៦៩នាក់) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ថ្វីត្បិត តែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថមថយនោះទេ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម