ព័ត៌មានជាតិ
សហគ្រិនខ្មែរ បើកដំណើរការសហគ្រិនមហាវិទ្យាល័យ ដើម្បីពង្រឹងសមត្ថភាព និងជំនាញផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជា
កម្មវិធី«សហគ្រិនមហាវិទ្យាល័យ» (UNIPRENEUR) រដូវកាលទី៣ ត្រូវបានដាក់ឱ្យដំណើរការដោយសហគ្រិនខ្មែរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្មវិធី«សហគ្រិនមហាវិទ្យាល័យ»នេះ មានការចូលរួមពីសាកលវិទ្យាល័យចំនួន៥០នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងកសាងសមត្ថភាព ជំនាញផ្នែកសហគ្រិនភាព និងនវានុវត្តន៍ដល់យុវជននៅកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើត នវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជំរុញនវានុវត្តន៍ដែលមានសក្តានុពល។ លោកបណ្ឌិតបានបន្តថា៖ «កម្មវិធីសហគ្រិនមហាវិទ្យាល័យ អនុញ្ញាតឱ្យយុវសិស្សរាប់ពាន់នាក់មានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់ គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។

កម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣នេះ បានទទួលមូលនិធិផ្គត់ផ្គង់ទាំងស្រុង ពីសហគ្រិនខ្មែរដែលសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំ ក្នុងការពន្លឿន និងបណ្តុះបណ្តាលជំនាញសហគ្រិនភាពរបស់យុវជនកម្ពុជា។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ មានគោលដៅធំក្នុងការបណ្តុះបណ្តាល និស្សិតប្រមាណ ២.០០០ នាក់ មកពី ៥០ស្ថាប័នអប់រំ ដោយក្នុងនោះ មានការបង្កើតធុរកិច្ចថ្មី ប្រមាណ៧៥ និងពង្រឹងសមត្ថភាពគ្រូបង្វឹក ៣៥ នាក់ ជាមួយនឹងជំនាញ និងចំណេះដឹងផ្នែកសហគ្រិនភាពសំខាន់ៗ ដែលអាចយកទៅអនុវត្ត កម្មវិធីសហគ្រិន មហាវិទ្យាល័យក្នុងស្ថាប័នផ្ទាល់រៀងៗខ្លួន។ ម៉្យាងទៀត ក្នុងការកសាងប្រព័ន្ធសហគ្រិនភាពដែលមានភាពប្រទាក់ក្រឡាគ្នា សហគ្រិនខ្មែរ កំពុងតែអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី នៅកម្ពុជា ដែលការងារនេះ នឹងជំរុញកំណើនសេដ្ឋកិច្ច និងជំរុញវឌ្ឍនភាពសង្គម។

កម្មវិធីសហគ្រិនមហាវិទ្យាល័យ ត្រូវបានរៀបចំឡើងដោយមានកម្មវិធីស្នូលចំនួន៤ ដែលកម្មវិធីនីមួយៗត្រូវបានរៀបចំឡើង ដើម្បីបំពេញតាមបំណង និងតម្រូវការររបស់សហគ្រិននិស្សិត។ ទី១. កម្មវិធីUnipreneurCamp ជាកម្មវិធីHackthon មានរយៈពេល ៣ ថ្ងៃត្រូវបានបង្កើតឡើងសម្រាប់និស្សិត ដែលត្រៀមខ្លួនក្លាយជាសហគ្រិនដំបូង។ ទី២. កម្មវិធី UnipreneurSprint ជាកម្មវិធី បណ្ដុះធុរកិច្ចបង្កើតថ្មី អនឡាញ រយៈពេល៣សប្តាហ៍ ដែលមានភាពបត់បែន និងងាយស្រួលសម្រាប់សហគ្រិនថ្មី ក្នុងការសិក្សាស្វែងយល់ពីវិធីសាស្ត្រក្នុងការស្វែងរកអតិថិជន (Customer Acquisition) និងការកៀរគរទុន វិនិយោគ (Fundraising)។

ទី៣. កម្មវិធីUniPreneur National Challenge គឺជាកម្មវិធីប្រកួតប្រជែងប្រកបដោយកិត្យានុភាព ដែលនាំយកក្រុមសហគ្រិននិស្សិតដែលមានសក្តានុពលចេញពីកម្មវិធីUnipreneurSprint មកពីសាកលវិទ្យាល័យផ្សេងៗគ្នាទូទាំងប្រទេសមកប្រកួតប្រជែងគ្នា និងទី៤.កម្មវិធី UnipreneurEducator គឺជាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល ២ ថ្ងៃសម្រាប់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ក្នុងវិស័យអាជីវកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលផ្តល់នូវចំណេះដឹងសំខាន់ៗអំពីសហគ្រិនភាព ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?