Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំៗ ៥ នឹងផ្ដល់ឱកាសការងារ ៦៥០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេទិកា​ការងារ និង​កម្មសិក្សា​ការងារ នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយ​នាំ​យក​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត ចំនួន ៦៥០ កន្លែង ពី​ក្រុមហ៊ុន​ធំៗ ៥ សម្រាប់​ផ្ដល់​ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ធំៗ ទាំង ៥ ដែល​នឹង​ចូលរួម​ក្នុង​វេទិកា​ការងារ​នេះ មាន​ដូចជា ៖ ក្រុមហ៊ុន អ៊ិន​ធើ​ណេ​ត ONLINE, ធនាគារ BIC BANK, សណ្ឋាគារ KVL, មីក្រូហិរញ្ញវត្ថុ JACCS និង​ក្រុមហ៊ុន TRUMP FITNES។ ចំពោះ យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន ចាប់ពី​ម៉ោង ៨:០០ ព្រឹក ដល់​ម៉ោង ០៥:០០ ល្ងាច នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោក សួ ស៊ីវត្ថា ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន TRUMP FITNESS លើក​ឡើង​ថា ជានិច្ចកាល ក្រុមហ៊ុន​របស់​លោក​តែងតែ​ចូលរួម​សហការ​ជាមួយ​នឹង NEA ក្នុង​ព្រឹត្តិការ​ផ្សេងៗ ដើម្បី​ផ្ដល់​ឱកាស​ការងារ​ដល់​សិស្ស​និស្សិត​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ។ ក្រោយពី​ការ​ចូលរួម​ជាមួយ NEA ខាង​ក្រុមហ៊ុន តែង​ទទួល​បាន​បុគ្គលិក​ទាន់​ពេលវេលា និង​មាន​គុណភាព​តាម​អ្វី​ដែល​ខាង​ក្រុមហ៊ុន​មាន​តម្រូវការ។

លោក​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រុមហ៊ុន TRUMP FITNESS មាន​តម្រូវការ​បុគ្គលិក​បន្ថែម​ជា​ច្រើន​នាក់ ដែល​ក្រុមហ៊ុន​នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​បន្ថែម ព្រមទាំង​មាន​អត្ថប្រយោជន៍​ជាច្រើន​បន្ថែម​ទៀត។

លោក ស៊ីវត្ថា បញ្ជាក់​បន្ថែម​ទៀត​ថា «យើង​ពិត​ជា​សរសើរ NEA ណាស់ ដែល​បាន​រក​គ្រប់​វិធីសាស្ត្រ​ជាច្រើន សំដៅ​ជួយ​ដល់​និស្សិត​ឱ្យ​បាន​ស្គាល់​ពី​ក្រុមហ៊ុន ពិសេស​បាន​ដឹង​ពី​ព័ត៌មាន​ទីផ្សារ និង​តម្រូវការ​ការងារ​នា​ពេល​បច្ចុប្បន្ន»។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (អិន​អ៊ី​អេ ខ្មែរ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម