Connect with us

ព័ត៌មានជាតិ

ករណីសុំនាំចេញធ្យូងទៅក្រៅប្រទេស៖ សម្ដេចធិបតី បញ្ជាឱ្យប្រយ័ត្នក្រែងលោមិននាំធ្យូង បែជានាំឈើក្រញូងទៅវិញ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចំពោះករណីស្នើសុំនាំធ្យូងទៅលក់នៅក្រៅប្រទេស ក្រែងលោមានជនឆ្លៀតឱកាសនាំយកឈើក្រញូងដែលជាប្រភេទឈើប្រណិតទៅលក់នៅក្រៅប្រទេសវិញ។ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ណែនាំដូច្នេះ បន្ទាប់ពីគយបានស្នើសុំគោលការណ៍មកកាន់សម្ដេច ដើម្បីអនុញ្ញាតឱ្យមានការនាំធ្យូងចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី សម្ដេចធិបតី សង្កត់ធ្ងន់ដូច្នេះ៖« ថ្ងៃមុនឃើញខាងគយ សុំគោលការណ៍ឱ្យនាំធ្យូងធម្មជាតិចេញ ដែលធ្វើពីដើមអាកាស្យា   ធ្វើពីស្អីក៏ដោយ។ សូមមើលឱ្យច្បាស់ក្រុមហ៊ុនធ្យូងហ្នឹង! ប្រយ័ត្នទៅកាប់ព្រៃ ធ្យូងកម្ពុជាសុទ្ធតែក្រញូងអត់ទេណា៎! សូមមើលកន្លែងហ្នឹង!»។​

សម្ដេចធិបតី បានបញ្ជាឱ្យភាគីពាក់ព័ន្ធ ត្រូវប្រុងប្រយ័ត្នចំពោះករណីនេះ ព្រោះជាករណីដែលនាំឱ្យប៉ះព​ាល់ដល់ព្រៃឈើកម្ពុជាធ្ងន់ធ្ងរ ប្រសិនបើក្រុមហ៊ុននាំចេញធ្យូង អស់ដើមឈើសម្រាប់ធ្វើធ្យូង បែជាឈានទៅដល់ការកាប់ឈើប្រណិតនាំចេញទៅលក់វិញម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានព្រមានទៅកាន់ក្រុមហ៊ុនធ្យូងថា ប្រសិនបើហ៊ានលួចកាប់ឈើប្រណិតទៅលក់ សម្ដេចនឹងដកអាជ្ញាបណ្ណនាំធ្យូងចេញ រួចនឹងពិន័យក្រុមហ៊ុននោះថែមទៀតផង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងពាក់ព័ន្ធត្រូវគ្រប់គ្រងឱ្យបានចំពោះក្រុមហ៊ុនដែលនាំចេញធ្យូងទៅក្រៅប្រទេស «ដោយមិនត្រូវនៅលើកន្ទេលធំ បន្លំដេកឡើយ» ដើម្បីការពារកុំឱ្យមានបាតុភាពណាមួយរហូតគ្រោះថ្នាក់ដល់តំបន់ព្រៃឈើ និងឈើប្រណិតៗនៅកម្ពុជា។

សម្ដេចធិបតីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារព្រៃឈើ  ឱ្យបានគងវង្ស ពីព្រោះថាកិច្ចការងារព្រៃឈើកុំឱ្យរងការកាប់ទន្រ្ទានបំផ្លាញ រាជរដ្ឋាភិបាលមិនអាចធ្វើតែម្នាក់ឯងបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម