Connect with us

ព័ត៌មានជាតិ

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

បានផុស

នៅ

ភ្នំពេញ ៖ ក្រុមសហជីពធំៗនៅកម្ពុជាលើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់បណ្ណសមាជិក ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត គឺមានសារសំខាន់ណាស់ជាពិសេសកម្មករដែលជាអ្នកមានជីវភាពខ្វះខាត។ អ្វីដែលពិសេសនោះគឺនិយោជកដែលជាថៅកែរោងចក្រជាអ្នករ៉ាប់រងបង់ភាគទានជារៀងរាល់ខែសម្រាប់កម្មករ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់លើការចំណាយក្នុងជីវភាពប្រចាំខែរបស់ពួកគាត់។

លោកស្រីមើលឃើញថា សម្រាប់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស.  អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃគ្រប់ពេលវេលា។ ការទទួលបានសេវាកម្មបែបនេះគឺមានឧត្តមប្រយោជន៍ខ្លាំងណាស់សម្រាប់កម្មករនិយោជិតក្នុងការថែទាំសុខភាព ពីព្រោះតាមរយៈយន្តការនេះជំរុញឱ្យកម្មករនិយោជិតមានការយកចិត្តទុកដាក់លើសុខមាលភាពរបស់ពួកគាត់ច្រើនជាងពេលមុនៗ។

លោកស្រីបានសង្កត់ធ្ងន់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បងប្អូនកម្មករនិយោជិតគឺជាការចូលរួមចំណែកយ៉ាងធំធេងលើការចំណាយផ្នែកថែទាំសុខភាពរបស់ពួកគេ ពីព្រោះថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺគឺជាបន្ទុកមួយដ៏ធំសម្រាប់កម្មករនិយោជិត ដែលជាកត្តាធ្វើឱ្យពួកគាត់មិនទៅពិនិត្យសុខភាពតែម្តង នៅមុនពេលដែលពួកគាត់គ្មានបណ្ណ ប.ស.ស.កាលពីអតិតកាល ដូច្នេះហើយកម្មករនិយោជិតអាចសន្សំថវិការបានមួយចំណែកទុកសម្រាប់ការចំណាយផ្សេងៗដូចជាការអប់រំកូនៗរបស់ពួក និងតម្រូវការផ្សេងៗទៀតផងដែរ បន្ទាប់ពីពួកគេមានបណ្ណប.ស.ស. ដែលត្រូវបានរាប់រងដោយនិយោជករបស់ពួកគេ។

ចំណែក ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍របស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពថា គឺជាគោលនយោបាយក្នុងការលើកកម្ពស់សុខភាពរបស់បងប្អូនកម្មករនិយោជិតឱ្យមានសុខភាពល្អ កាត់បន្ថយការឈឺថ្កាត់ តាមរយៈឱកាសក្នុងការថែទាំ និងពិនិត្យសុខភាពបានច្រើនជាងមុន ដែលធ្វើឱ្យកម្មករនិយោជិតអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជីវភាពនៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

លោក គង់ អាទិត្យ លើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពគឺជាគោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនកម្មករនិយោជិតកម្ពុជា ពីព្រោះកម្មករអាចបង្វែរការចំណាយលើការពិនិត្យ និងការព្យាបាលជំងឺ មកជាការសន្សំចៃនៅក្នុងគ្រួសារ និងការកាត់បន្ថយទាំងស្រុងលើសេវាពិនិត្យសុខភាពប្រចាំថ្ងៃ ប្រចាំខែ ដែលជាការកើតឡើងជាយថាហេតុណាមួយរបស់បងប្អូនកម្មករនិយោជិត។

គួរបញ្ជាក់ផងដែរថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្តល់ការធានារ៉ាប់រងលើផ្នែកសុខភាព ២៤ម៉ោង/២៤ម៉ោង សម្រាប់កម្មករនិយោជិតដូចជា៖ សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត, ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ, ប្រាក់បំណាច់មាតុភាព, សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត, និងវិភាជន៍បូជាសព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៥៤ នាទីutes មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម