ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី ប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ ភូមិ នៅ ៥ក្រុង/ស្រុក
តាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរីជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុងក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុកទូទាំងខេត្ត។
អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយទាំង ១៥ ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាក់ទងការចុះបញ្ជីដីធ្លីកន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរីក៏បានបង្ហាញពីរបាយការណ៍សម្រេចបានទាក់ទងការចុះបញ្ជីដីធ្លី ដោយខេត្តមណ្ឌលគិរីជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក ក្នុងនោះក៏បានចុះបញ្ជីនិងចេញបណ្ណសរុបចំនួន ៤០ ៣២៣ បណ្ណ ស្មើនឹងទំហំ ៨៩ ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១ ៤៣៩ហិកតា ស្មើនឹង ១៨%។

ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព (សហគមន៍ជនជាតិដើមភាគតិច) ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិច ដែលបានទទួលស្គាល់ជានីតិបុគ្គលសរុបចំនួន ៣៦ សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧សហគមន៏ ដោយក្នុងនោះចេញបណ្ណរួច ០៧ សហគមន៏ បានលើកសំណើសុំអនុបយោគចំនួន ០៨ សហគមន៏ (ក្រសួងបរិស្ថានបានឆ្លើយតបរួចចំនួន ៧ ប៉ុន្តែសហគមន៏ទាំង ៧ មិនព្រមទទួលយកតាមទំហំផ្ទៃដីដែលក្រសួងបរិស្ថានអនុញ្ញាត ដោយហេតុថា ការផ្តល់ជូនមានទំហំតូចជាងទំហំដែលសហគមន៍បានស្នើសុំ) និងមានសហគមន៏ដែលកំពុងដំណើរការចុះបញ្ជីចំនួន ១២។
ចំពោះទិសដៅការងារបន្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី នឹងបន្តការចុះបញ្ជីដី ផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋស្របតាមបទដ្ឋានគតិយុត្ត បន្តការងារចុះបញ្ជីដីរដ្ឋ បន្តជម្រុញការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលតម្កល់នៅមន្ទីររៀបចំដែនដីខេត្តមណ្ដលគិរី បន្តអនុវត្តការចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងចុះបញ្ជីប្រាតិភោគ តាមការដាក់ស្នើសុំរបស់ប្រជាពលរដ្ឋឱ្យបានរហ័សគាប់ចិត្ត និងបន្តជម្រុញដោះស្រាយវិវាទដីធ្លីបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ