ព័ត៌មានជាតិ
រដ្ឋរំពឹងរកចំណូលបន្ថែមបាន ២៥០ លានដុល្លារក្នុងមួយឆ្នាំពីអចលនទ្រព្យ ក្រោយបញ្ចប់ចុះបញ្ជីដីធ្លីជូនពលរដ្ឋ
រដ្ឋាភិបាលរំពឹងថានឹងទាញបានចំណូលបន្ថែមប្រមាណ ២៥០ លានដុល្លារក្នុងមួយឆ្នាំពាក់ព័ន្ធវិស័យអចលនទ្រព្យក្រោយបញ្ចប់ដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ នេះបើតាមការគូសបញ្ជាក់ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៥ កាលពីម្សិលមិញនេះ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងបានកំណត់យកការចុះបញ្ជីដីបង្ហើយ ក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ និងកាត់បន្ថយវិវាទដីធ្លី ដើម្បីសម្រេចបាននូវការផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ឈានទៅកសាងសង្គមកម្ពុជាជាភូមិឋានក្សេមក្សាន្ត។
កន្លងមក ក្រសួងបានវាស់វែងនិងចុះបញ្ជីដីធ្លីចំនួនជាង ៧ លាន ៧ សែន ក្បាលដី និងបានចេញបណ្ណប្រមាណ ៧ លានបណ្ណ។ ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួនប្រមាណ ៣ លានក្បាលដី និងចេញបណ្ណបានប្រមាណ ៥៩ម៉ឺនបណ្ណ។

ក្បាលដីនៅសេសសល់ប្រមាណ ១,៥ លានទៀត បើតាមលោករដ្ឋមន្រ្តីនឹងត្រូវវាស់វែងបញ្ចប់នាពេលខាងមុខ ដែលកិច្ចការនេះនឹងជួយឱ្យរដ្ឋអាចប្រមូលចំណូលពន្ធពាក់ព័ន្ធអចលនទ្រព្យប្រមាណ ២៥០ លានដុល្លារ ក្នុងមួយឆ្នាំ។
ខណៈដែលដំណើកការចុះវាស់វែងដីធ្លីជូនពលរដ្ឋ រដ្ឋាភិបាលបានដាក់គោលដៅឲ្យរួចរាល់នៅត្រឹមឆ្នាំ ២០២៩ លោក សាយ សំអាល់ បានអះអាងថា នឹងអនុញ្ញាតឱ្យរដ្ឋអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាលនិងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ