ព័ត៌មានជាតិ
អភិបាលរងខេត្តស្ទឹងត្រែង លើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍មូលដ្ឋានចំគោលដៅ
អភិបាលរងខេត្តស្ទឹងត្រែង លើកទឹកចិត្តទៅមន្ទីរស្ថាប័នជំនាញ អង្គការដៃគូ និងសប្បុរសជននានា ជួយគាំទ្រគម្រោង អភិវឌ្ឍន៍មូលដ្ឋាន នៅក្នុងក្រុងស្ទឹងត្រែង ដើម្បីរួមគ្នាលើកកម្ពស់ផ្នែកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅតាមចំណុចគោលដៅនីមួយៗឲ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងសិក្ខាសាលាសមាហរណឋកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥ -២០២៧ នៅសាលាក្រុង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី កែវ សាវឿន អភិបាលរងខេត្ត មានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ទីរស្ថាប័ន អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា បានចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មនេះ សូមពិនិត្យមើលគម្រោងអភិវឌ្ឍន៍ទាំងផ្នែកសង្គមកិច្ច សេដ្ឋកិច្ច ធនធានធម្មជាតិ និងរដ្ឋបាលសន្តិសុខ ដែលស្ថិតនៅក្នុងវិស័យរបស់ខ្លួន។ លោកស្រីបន្តថា នេះជាការជួយគ្នាទៅវិញទៅមក ដើម្បីជ្រើសរើសយកទៅធ្វើការអភិវឌ្ឍន៍ នៅតាមមូលដ្ឋាននីមួយៗ ឲ្យមានការរីចម្រើន និងចំគោលដៅ នៃគម្រោងអាទិភាពសម្រាប់ជំរុញ និងលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ។
លោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា គោលការណ៍នេះជារៀងរាល់ឆ្នាំរដ្ឋបាលក្រុងសហការជាមួយមន្ទីរផែនការ រៀបចំធ្វើសមាហរណកម្មផែនការ ថ្នាក់ក្រុង សង្កាត់ ដើម្បីដាក់ចេញផែនការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល រួមជាមួយគម្រោងសង្កាត់ទាំងបួន។ លោកបន្តថា ជាមួយគ្នានេះមន្ត្រីការិយាល័យផ្នែកវិនិយោគបានស្រង់យកទិន្នន័យសកម្មភាពនីមួយៗ ជាសំណូមពរ និងជាសេវាតម្រូវការរបស់ប្រជាពលរដ្ឋមកបង្ហាញ។លោកបញ្ជាក់ថា «អញ្ចឹងហើយកន្លងមកនេះពាក់ព័ន្ធនឹងសំណូមពរច្រើនជាងគេ គឺពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រជាពលរដ្ឋស្នើសុំ ពាក់ព័ន្ធជាមួយនឹងផ្លូវ ពាក់ព័ន្ធជាមួយនឹងភ្លើង ពាក់ព័ន្ធជាមួយនឹងបណ្ដាញទឹកស្អាត ពាក់ព័ន្ធនឹងកិច្ចការផ្សេងៗ ដែលជាតម្រូវការសំណូមពររបស់គាត់នៅតាមមូលដ្ឋាន»។
លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្តបានបញ្ជាក់ថា រាល់គម្រោងដែលប្រជាពលរដ្ឋបានស្នើឡើងនេះ គឺពិតជាបញ្ហាប្រឈមរបស់ពួកគាត់ដែលយើងត្រូវរួមគ្នាដោះស្រាយ បញ្ហាប្រឈមធ្វើឲ្យឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបន្តថា មន្ទីរផែនការ បានយកទៅដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ បង្ហាញទៅឲ្យស្ថាប័នពាក់ព័ន្ធ ដែលមានអាទិភាពធ្វើជាដៃគូ ជាពិសេសអង្គការអភិវឌ្ឍន៍នានាវិស័យឯកជន និងសប្បុរសជនទាំងអស់ ដែលមានដើមទុន ចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងនេះ។ លោកលើកឡើងថា «សកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២៥ មន្ទីរផែនការបានយកនៅគម្រោងស្នើឡើងរបស់សង្កាត់ទាំងបួនក៏ដូចជាក្រុង បញ្ចូលទៅក្នុងសៀវភៅម៉ាទ្រិចដែលយើងបានធ្វើក្នុងវេទិកាផ្សព្វផ្សាយថ្នាក់ខេត្តរួចមកហើយ អញ្ចឹង សង្ឃឹមថា ចាប់ពីរយៈពេលពីការផ្សព្វផ្សាយរហូតមកដល់ថ្ងៃនេះពីរសប្តាហ៍ហើយ អញ្ចឹងក៏អាចនឹងពិនិត្យលទ្ធភាពថា នឹងជួយគាំទ្រទៅលើគម្រោងនៅសង្កាត់ណាផងដែរ។
សូមបញ្ជាក់ថា សិក្ខាសាលាសមាហរណកម្មផែនការវិនិយោគ ៣ឆ្នាំរំកិលរបស់ក្រុងស្ទឹងត្រែង មានអ្នកចូលរួមជិត ១០០នាក់ ហើយមន្ទីរស្ថាប័នជំនាញ បានគាំទ្រទៅលើគម្រោងអភិវឌ្ឍន៍នានារបស់ក្រុង និងសង្កាត់ទាំបួន សរុបចំនួន ៧៧គម្រោង ក្នុងចំណោមគម្រោង ៣៣៧ គម្រោង៕
អត្ថបទ៖ ហុង វិនជូ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ