ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុន Hangxaio Steel Structure នៅចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វនៅខេត្តតាកែវ
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ៥៧ គីឡូម៉ែត្រ និងគម្រោងចិញ្ចឹមសត្វ រួមទាំងអំពីគម្រោងវិនិយោគលើវិស័យកសិកម្មទំនើបនៅខេត្តតាកែវ។

ក្នុងដំណើរបេសកកម្មរយៈពេល១សប្ដាហ៍នៅប្រទេសចិន លោកអភិបាលខេត្តបានបញ្ជាក់ថា គម្រោងបង្កើតកំពង់ផែ និងគម្រោងចិញ្ចឹមសត្វ គឺជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយ មានរោងចក្រសហគ្រិនយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូបជាដើម ខណៈផ្នែកកសិកម្មខេត្តមានផ្ទៃដីសម្រាប់បង្កបង្កើនផលជាង ២២ ម៉ឺនហិកតា ជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី ៤ តោន ទៅ ៨ តោន ក្នុងមួយហិកតា។
លោកបន្តថា ផលិតផលដែលផលិតកែច្នៃក្នុងខេត្ត ខ្វះខាតកំពង់ផែសម្រាប់ដឹកជញ្ជូន ដូច្នោះក្រុមហ៊ុនរបស់ចិន ដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពង់ផែ និងវិស័យកសិកម្មចិញ្ចឹមសត្វនោះ អាចជ្រើសរើសខេត្តតាកែវជាខេត្តមួយដែលមានសក្តានុពល និងជាខេត្តដែលសាកសមបំផុតសម្រាប់វិនិយោគ៕
អត្ថបទ៖ វីរៈ







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី