ព័ត៌មានជាតិ
ភ្ញៀវទេសចរ នៅតែបន្តទៅទស្សនាផ្លូវខ្សែបន្ទាត់ព្រំដែន នៅភូមិសាស្រ្ដខេត្តមណ្ឌលគិរី
ភ្ញៀវទេសចរ នៅតែបន្តទៅទស្សនាកម្សាន្តនៅតាមផ្លូវខ្សែបន្ទាត់ព្រំដែន ដែលកំពុងសាងសង់ ដូចជានៅច្រកដាក់ដាំ ស្រុកអូររាំង និងច្រកឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាដើម។

អ្នកទេសចរមួយរូប ដែលមកពីរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៤ នេះថា លោកមានភាពសប្បាយរីករាយខ្លាំងណាស់ ដែលបានមកទស្សនាខេត្តមណ្ឌលគីរី ដែលកន្លងមក លោកមិនធ្លាប់មកដល់ខេត្តភាគឦសានមួយនេះទេ។
លោកថា ក្រៅពីមានទេសភាពស្អាត សម្បូរទៅដោយព្រៃភ្នំ ទឹកជ្រោះ ជ្រលងដងអូរ លោកក៏បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍ និងការកសាងផ្លូវនៅតាមបន្ទាត់ព្រំដែនផងដែរ គឺនៅច្រកអន្តរជាតិ ទ្វេភាគីដាក់ដាំនេះផ្ទាល់តែម្ដង។

អ្វីដែលលោកកត់សម្គាល់នោះ គឺកងកម្លាំងនៅខេត្តមណ្ឌលគិរី បានរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលអាចឲ្យភ្ញៀវទេសចរអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនៅដាក់ដាំ ដោយមិនបានព្រួយបារម្ភពីបញ្ហាសុខសុវត្ថិភាព៕
អត្ថបទ៖ រៀម សុខហេង


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា