Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនមនុស្ស៣នាក់ពីបទកាប់ទន្ទ្រានព្រៃអាកាស្យាក្នុងតំបន់ក្បាលឆាយដោយខុសច្បាប់

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុបានខ្លួនមនុស្ស៣នាក់ពីបទកាប់ទន្ទ្រានព្រៃអាកាស្យាក្នុងតំបន់ក្បាលឆាយដោយខុសច្បាប់។ បើតាមរបាយការណ៏របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈពេលដែលកំលាំងការពារ និងមន្ត្រីឧទ្យានុរក្ស កំពុងជាប់ដៃក្នុងការការពាររោគរាតត្បាតជំងឺកូវីដ-១៩ ក្រុម ឆ្លៀតឱកាសតែងតែបានលបលួចចូលកាប់ទន្ទ្រានព្រៃអាកាស្យាក្នុងតំបន់ក្បាលឆាយជាបន្តបន្ទាប់ ដូចជា នៅចំនុចចំការម្រេចជាប់គន្លងបង្គោលខ្សែរភ្លើងអគ្គីសនីថ្មី ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រង់និយាមកា (344839-1181875)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមអាកាស្សា និងព្រៃធម្មជាតិជាច្រើនហិកតាត្រូវបានជនឆ្លៀតឱកាសលួចចូលមកកាប់រំលំ ជាពិសេស សកម្មភាពតែងតែធ្វើឡើងនៅពេលយប់។ ជាវិធានការបង្ក្រាបបទល្មើសនេះ កម្លាំង និងមន្ត្រីឧទ្យានុរក្ស យើងបានចាំឃ្លាំមើលសកម្មភាពតាំងពីម៉ោង០៦ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រហូតដល់ ម៉ោង០៣ និង ៤០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមន្ត្រីបានឮសូសម្លេងគោយន្តចូលមក។

ក្រោយពីបានមកដល់ទីតាំងដូចរៀបរាប់ខាងលើជនសង្ស័យបានចាប់ផ្តើមធ្វើសកម្មភាពអារផ្តួលរំលំដើមអាកាស្សាដោយប្រើរណាយន្តចំនួន០២គ្រឿង។ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពភ្លាមកម្លាំងមន្ត្រីឧទ្យានុរក្សយើងក៏បានចេញមកធ្វើការឃាត់ខ្លួនតែម្តងដែលមានជនសង្ស័យចំនួន០៣នាក់ភេទប្រុសរួមជាមួយនឹងគោយន្តចំនួន២គ្រឿងនិងរណាយន្តចំនួន០២គ្រឿង។

ដោយអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាមន្ត្រី ឧទ្យានុរក្ស យើងបានធ្វើការនាំខ្លួនបុរសទាំង៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហ​នុផ្តន្ទាទោស តាមផ្លូវច្បាប់។

ជាមួយគ្នានេះមន្រ្តីបរិស្ថានខេត្តព្រះសីហនុក៏បានធ្វើការបញ្ជាក់ផងដែរថា តំបន់ក្បាលឆាយនេះក្រោយពី រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលមាត្រា១នៃអនុក្រឹត្យលេខ៧៨អនក្រ.បកចុះថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៦ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយមក ស្ថានភាពនៃសកម្មភាពបទល្មើស កាប់ឆ្ការព្រៃ ក្រៀវដើមឈើ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធកាន់កាប់យកដីធ្វើជាកម្មសិទ្ធដោយខុសច្បាប់ក្នុងតំបន់ការពារត្រូវបានសមត្ថកិច្ចបរិស្ថានយើងចុះអនុវត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់។

ក្នុងពេលថ្មីៗនេះសកម្មភាពនៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋមានការកំរើកឡើងគួរអោយកត់សម្គាល់ជាពិសេសនៅចំណុចភូមិសាស្ត្រក្បែរគន្លងផ្លូវល្បឿនលឿននិងគន្លងបង្គោលខ្សែភ្លើងក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយតែម្តង៕

អត្ថបទ៖ សារាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤៧ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម១ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

Sokha Hotels

ព័ត៌មានពេញនិយម