ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ២ ដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូរំដោះទឹក
ផ្លូវបេតុងមួយខ្សែដែលតែងតែរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជន់លិច ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត ពេលនេះអាជ្ញាធរសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយដាក់រៀបចំប្រព័ន្ធលូ ដើម្បីសម្រួលការជន់លិច។

អាជ្ញាធរបានឱ្យដឹងថា ការកាយដាក់ប្រព័ន្ធលូខាងលើនេះស្ថិតក្នុងភូមិត្រាំដូនតី សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។ កន្លងមកផ្លូវខាងលើនេះ ដោយសារតែនារដូវវស្សាតែងតែជន់លិចនូវជំនន់ទឹកភ្លៀងពិបាកដល់ប្រជាពលរដ្ឋប្រកបរបរ និងធ្វើដំណើរ ទើបនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី ២ បានដាក់គ្រឿងចក្រមកឈូសកាយដើម្បីរៀបចំដាក់លូសម្រួលចរន្តទឹកហូរ បញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។
អាជ្ញាធរបានឱ្យដឹងថា ផ្លូវដែលកំពុងកាយដាក់ប្រព័ន្ធលូខាងលើមានប្រវែង ៣៤៣ ម៉ែត្រ ប្រើប្រាស់កញ្ចប់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់។

អាជ្ញាធរសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីរង់ចាំក្រុមហ៊ុនស៊ីនទ្រីមកទទួល ជៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ធ្លាក់ចូលប្រព័ន្ធលូបង្កការស្ទះចរន្តទឹក៕
អត្ថបទ ៖ សុខា






-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ